ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមកិច្ចប្រជុំផែនការការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមកិច្ចប្រជុំផែនការការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០៥០
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញចូលរួមកិច្ចប្រជុំផែនការការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

(សៀមរាប ៖ )នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី តំណាងយុទ្ធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ ២ តំបន់ប្រតិបត្តិការសឹករងសៀមរាប អាវុធហត្ថខេត្តសៀមរាប អង្គភាពបេតិកភ័ណ្ឌខេត្តសៀមរាប អង្គភាពនគរបាលទេសចរណ៍ លោក លោកស្រី ស្នងការរង នាយការិយាល័យទាំង ៣៣ និងអធិការក្រុង/ស្រុក ទាំង ១២ ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការបានឡេីងអានរបាយការណ៍សង្ខេបស្តីពីផែនការការពារការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានសង្កត់ធ្ងន់ទៅលើ ៤ចំណុចធំៗ ដែលកងកម្លាំងនគរបាលខេត្តត្រូវទទួល និងសហការធ្វើជាមួយអង្គភាពពាក់ព័ន្ធរួមមាន :
១. តាមដាន និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់ ( សមាជិក គ.ជ.ប បេក្ខជន អ្នកគាំទ្រ អ្នកសង្កេតការណ៍….) ដែលមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ។
២. ថែរក្សា សណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងពេលបោះឆ្នោត ទាំង៨៤៧ មណ្ឌលបោះឆ្នោត ។
៣. ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ ក្នុងពេលរាប់សន្លឹកឆ្នោត និងដឹកសន្លឹកឆ្នោត ។
៤. ថែរក្សា ការពារ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលប្រកាសលទ្ធផលឆ្នោត ជាដើម ។

ដោយយោងទៅលើភាពចាំបាច់របស់ស្នងការដ្ឋាននគរបាលក្នុងការបំពេញការងារ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ក៏អនុញ្ញាតឲ្យមានការរៀបចំប្រកាសផ្ទេរតួនាទី ភារកិច្ច ផ្ទៃក្នុងរបស់នាយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០២រូប គឺ :
១. លោកវរសេនីយ៍ទោ ទិត្យ ទសរិទ្ធ នាយការិយាល័យផ្សព្វផ្សាយអប់រំជាស្នងការរង ។
២. លោកវរសេនីយ៍ទោ ជា រតនៈ នាយរងការិយាល័យផ្សព្វផ្សាយអប់រំជានាយការិយាល័យផ្សព្វផ្សាយអប់រំ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការក៏បានចូលរួមអបអរសាទរ និងផ្តល់មតិផ្តាំផ្ញើមួយចំនួនចំពោះនាយនគរបាលដែលទេីបទទួលបានការតែងតាំងថ្មីឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ច កែប្រែមុខមាត់ថ្មីរបស់អង្គភាព ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការក៏បានធ្វើការក្រេីនរំលឹកដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀត និងបន្តពង្រឹងវិន័យ ដេីម្បីរក្សាសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.