ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

លោក សាយ សំអាល់៖ ច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម

លោក សាយ សំអាល់៖ ច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ «ជាច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម»។ នេះលោក សាយ សំអាល់៖ ច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម
គឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីក្រុងពាលី ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក តឹករ៉េត សំរេច, លោក លូ គឹមឈន់ ព្រមទាំងលោក លោកស្រី ជាក្រុមកាងារ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាកបាតក្រហមកម្ពុជា យុវជនកាយាឫទិ្ធ សិស្សានុសិស្សនៃសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព យ៉ាងច្រើនកុះករ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា បណ្ណាល័យជាកន្លែងបង្កើតឱកាសសម្រាប់សិស្ស និស្សិត ធ្វើការសិក្សាស្រាវជ្រាវ និងជួយបង្កើតគំនិត និងទស្សនៈថ្មីៗ ដែលជាចំណុចស្នូលនៃសង្គមប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្ម។ បណ្ណាល័យដែលជាចំណងដៃថ្មីសម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព មានបណ្តោយ ២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្ពស់២ជាន់ ហើយនឹងត្រូវចំណាយពេលសាងសង់ជាង៥ខែ ក្រោមការឧបត្ថម្ភកសាងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ ក្រសួងអប់រំ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

បណ្ណាល័យ គឺជាឃ្លាំងតម្កាល់ នូវរាល់ឯកសារ និងជាកន្លែងផ្តល់នូវចំនេះដឹងដែល សិស្ស និស្សិត កវីវិទូ បញ្ញវ័ន និងអ្នកវិទ្យាសាស្រ្ត ខិតខំស្រាវជ្រាវ ចងក្រង គូរ ថត ទុកជាស្នាដៃឬកេរ្តិ៍ សម្រាប់មនុស្សគ្រប់រូបស្រាវជ្រាវ ឬមុននឹងពួកគេបានក្លាយជាអ្នកឆ្នើមៗក្នុងការសម្រេចអ្វីមួយ។ យើងអាចនិយាយយ៉ាងងាយថា បណ្ណាល័យគឺជាឃ្លាំងប្រមូលផ្ដុំសៀវភៅ ទស្សនាវដ្ដី ឯកសារ ទិន្ន័យកុំព្យូទ័រ ការរៀន ការអាន ការបញ្ចាំង តាមរយម៉ាស៊ីនផ្សេងៗ ដែលអ្នកជំនាន់មុនបានចងក្រងទុក។

តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានបង្កើតឱ្យមានគណកម្មការពង្រឹងវិស័យអប់រំ មានសមាសភាពតំណាងក្រសួងអប់រំផងដែរ ដើម្បីបង្កលក្ខណៈអោយសិស្ស និស្សិត នៅខេត្ត ព្រះសីហនុមានឱកាសសិក្សាបំប៉នចំណេះដឹង ជំនាញវិជ្ជាជីវៈផ្សេងៗសម្រាប់ឱកាសការងារខណៈខេត្តព្រះសីហនុ ត្រូវរាជរដ្ឋាភិបាលបាននឹងកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាប៉ូលសេដ្ឋកិច្ច និងជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិ។

លោក សាយ សំអាល់ ធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ នូវការខិតខំធ្វើឱ្យអ្នកខេត្តព្រះសីហនុ ជាពិសេសយុវជនមានឱកាសទទួលបានការងារ និងទទួលផលពីអភិវឌ្ឍនៅទីនេះផ្ទាល់ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារនៅខាងក្រៅឡើយ។ ប៉ុន្តែ លោកបានក្រើនរំលឹកយុវជនទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ យកចំណេះ ជំនាញវិជ្ជាជីវៈភាសាសាបរទេស (មានភាសាអង់គ្លេសនិងភាសាចិន) ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់ឱកាសការងារនៅខេត្តព្រះសីហនុ ដែលជាខេត្តពេញដោយសក្តានុពលសេដ្ឋកិច្ចពហុវិស័យ។

បណ្ណាល័យ គឺជាឃ្លាំងស្តុកឯកសារដ៏មានសារៈសំខាន់សម្រាប់ផ្តល់លទ្ធភាពឱ្យសិស្សនុសិស្សអាចសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពយល់ដឹងសំដៅកសាងធនធានមនុស្សរបស់ជាតិ។

បច្ចុប្បន្នក្រោមគំនិតផ្តួចផ្តើមនេះអគារបណ្ណាល័យដ៏ស្រស់ស្អាតបាននឹងកំពុងកសាងនៅតាមគ្រឹស្ថានគោលដៅជំហានដំបូងមួយចំនួននិងកំពុងកៀរគររកមូលនិធិពីសប្បុរសជនបន្តទៀត ដើម្បីធ្វើនៅគ្រឹស្ថានសិក្សាដទែទៀតនៅក្នុងខេត្តព្រះសីហនុ។ បណ្ណាល័យនេះ ជាចំណងដៃថ្មីដល់សិស្សានុសិស្ស សម្រាប់សិក្សាស្រាវជ្រាវរៀនសូត្រសិក្សាស្រាវជ្រាវសំដៅកសាងធនធានមនុស្សដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ក្រោមដំបូលសន្តិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.