តារាងបាល់ លោក ផល្លី បង្កប់ល្បែ.ង ជ.ល់មា.ន់ តាមអនឡាញ ខណៈសមត្ថកិច្ច ក្រុងសៀមរាប មិនទាន់ចុះបង្រ្កាប
ខេត្តសៀមរាប ÷ មានសេចក្តី រាយការណ៍ មកថា បច្ចុប្បន្ននេះ មានទីតាំង ជល់ មាន់ តាមប្រព័ន្ធ អនឡាញ មួយកន្លែង កំពុង បើកដំណើរការ ឲ្យពលរដ្ឋ ខ្មែរ ដែលញៀន ល្បែង ប្រភេទ មួយនេះ ចូលទៅចាក់ ភ្នាល់ យ៉ាង មានសុវត្ថិភាព ដោយសារ មិនទាន់ ឃើញ លោក ដា ចំរើន អធិការ ក្រុង សៀមរាប ចាត់មន្ត្រី ក្រោម ឱវាទ ចុះបង្រ្កាប នៅឡើយទេ។
សេចក្តី រាយការណ៍ បន្តថា ទីតាំងល្បែង មួយនេះ ស្ថិតនៅចំណុច ខាងជើងវត្តគោប៉ាទ្រី ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដែលមាន ម្ចាស់ តារាង បាល់ទះឈ្មោះ ផា ផល្លី ។
ពលរដ្ឋសូមស្នើ ឲ្យលោក ដា ចំរើន អធិការក្រុង សៀមរាប ចាត់កម្លាំង ក្រោមឱវាទ ចុះបង្រ្កាប ល្បែងជល់ មាន់ តាមអនឡាញ មួយនេះ ផង ដើម្បី រក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ និង សង្គម ជាតិ ឲ្យស្របតាម គោលនយោបាយ ទាំង ៩ចំណុច ដើម្បី ភូមិ ឃុំ មានសុវត្ថិភាព ដែលក្រសួង មហាផ្ទៃ ដាក់ជូន មន្ត្រីក្រោមឱវាទ យកទៅអនុវត្តន៍ ។
យើងដឹង ហើយថា ” ទីណា មានល្បែង ស៊ីសង” គឺមិន អាចជៀសមិន ផុត ករណី ចោរ លួច ឆក់ ប្លន់ និង អំពើរហឹង្សា ក្នុងគ្រួសារ ជាក់ជាមិន ខាន ។ ដូច្នេះសង្ឃឹមថា អាជ្ញាធរ ពាក់ព័ន្ធ ក្នុងក្រុង សៀមរាប និងមានចំណាត់ ការ ចំពោះ ទីតាំង ល្បែង ស៊ីសង មួយនេះ ។
សូមបញ្ជាក់ថា រូបភាព នេះ ក្រុមការងារ យើង បាន ចុះទៅថត ដល់ទីតាំងផ្ទាល់ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ នេះ ៕





