ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

អធិការនគរបាលខណ្ឌឬស្សីកែវ អំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋសង្កាត់ទាំង៧ ឱ្យទៅធ្វើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមភូមិទាំងអស់ក្នុងសង្កាត់ទាំង៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងបន្តស្ទុះស្ទាទៅបំពេញបែបបទស្នើសុំធ្វើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដោយឥតគិតថ្លៃ ក្រោយពីមានប្រកាសចុះជំរុញធ្វើផ្ដល់ ដោយក្រុមការងារពាក់ព័ន្ធដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ ក្រោមជំនួយ និងបច្ចេកទេសពីការិយាល័យគ្រប់គ្រងការ ស្នាក់នៅតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ជាក់ស្ដែង លោកវរសេនីយ៍ឯក ហ៊ាង ថារេត អមដោយលោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ លោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក នាយនគរបាលប៉ុស្ដិ៍ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះពិនិត្យ និងចុះហត្ថលេខាដោយផ្ទាល់លើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងសំណុំឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ក្រៅពីធ្វើផ្ដល់ដល់ប្រជាពលរដ្ឋ ចំនួន៦សង្កាត់ផ្សេងទៀត ជូនប្រជាពលរដ្ឋ។

បើតាមលោកវរសេនីយ៍ឯក ហ៊ាង ថារេត ការផ្ដល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ មានការវាយតម្លៃរកឃើញថា ប្រជាពេលរដ្ឋ ដែលពុំទាន់បានធ្វើនៅឡើយ នៅមានចំនួនច្រើនដែរ នោះក្រុមការងារនឹងនៅតែបន្តរៀបចំចុះធ្វើផ្ដល់ដល់លំនៅដ្ឋាន តាមទីតាំងនានា ដូចជា តាមបុរី និងតាមវត្តអារាមជាដើម ឱ្យបានគ្រប់ក្រុមគ្រួសារ ជូនប្រជាពលរដ្ឋ ដែលមានរយៈពេលជិត៣ខែមកហើយ បើគិតចាប់ពីថ្ងៃទី០៧ ខែមីនា ដល់ថ្ងៃទី១៧ ខែឧសភា។

បន្ថែមពីនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារេត សូមអំពាវនាវសាជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិទាំងអស់ ដែលបានកាត់ខ្វៀលពីភូមិមួយទៅភូមិមួយ ពីសង្កាត់មួយទៅសង្កាត់មួយទៀត ជាពិសេសសង្កាត់ ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ក្រៅពីសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំរេះទី១ និងទី២ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ដែលទើបបំបែកថ្មី ក្នុងមូលដ្ឋានខណ្ឌទាំងអស់ ឱ្យអញ្ជើញទៅធ្វើសៀវភៅស្នាក់នៅ «ក២» និងសៀវភៅគ្រួសារ «ក៤» ឱ្យបានគ្រប់ក្រុមគ្រួសារ ពីក្រុមការងារជំនាញរង់ចាំធ្វើប្ដូរ និងផ្ដល់ជូនផ្ទាល់ និងដោយឥតគិតថ្លៃ។

បន្ថែមពីនេះទៀត លោកវរសេនីយ៍ឯក ហ៊ាង ថារេត ក៏សូមអំពាវនាវឱ្យទៅធ្វើនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ឬអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ក្នុងសាកសួរព័ត៌មាន និងបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា សមត្ថកិច្ច មិនអាចធ្វើផ្តល់ជូនបានទេ ចំពោះជនអន្តោប្រវេសន៍ទាំងសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ម្យ៉ាងវិញទៀត លោកអធិការ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន ដោយការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពុំទាន់តាមតម្រូវការចាំបាច់ជាក់ស្តែងផ្សេងៗ ដោយសារកត្តាមូលហេតុសំខាន់ៗមួយចំនួន។

សូមជម្រាបថា សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅ ដែលធ្លាប់ធ្វើនៅអធិការដ្ឋាន នគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារ ដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប រស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។

ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូប ដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬជាអ្នកជួលក្តី មានកាតព្វកិច្ចចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។ សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ផ្សេងៗដទៃទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.