ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលរួម​រំលែក​ទុក្ខ​មរណភាព​ គ្រួរសារអ្នក​សារព័ត៌មាន

ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលរួម​រំលែក​ទុក្ខ​មរណភាព​ គ្រួរសារអ្នក​សារព័ត៌មាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលរួម​រំលែក​ទុក្ខ​មរណភាព​ គ្រួរសារអ្នក​សារព័ត៌មាន​!

(ភ្នំពេញ)៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីមន្ត្រីក្រសួងព័ត៌មាន នឹងលោកជំទាវ 

បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបន្ទាប់ពីទទួលបានដំណឹងថា​ ភរិយាលោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីកសុដន់ កាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ដែលបន្សល់ទុក​កូនស្រី​ ទើបតែមានអាយុ ០៦​ ខែ​ម្នាក់។

ឯកឧត្ដម​ សូមសម្ដែង​ការ​សោកស្ដាយ​ចំពោះ​គ្រួសារ​អ្នកសារព័ត៌មាន ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ ភរិយា​ដ៏ល្អ​ ម្ដាយដ៏ល្អ​ ជារៀង​រហូត​ហើយ​។
ឯកឧត្តម​ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល​ ជា​បច្ច័យ​ដល់គ្រួសារ​សពតាម​រយៈ​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​បាន​ចែករំលែក​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ផ្សេង​ៗទៀតដេីម្បី​ចូលរួម​រំលែកទុក្ខ និង​ចូលជាបច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​ ដេីម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ពិធី​បុណ្យសព​។

លោក​ នី​ សុផាន់ណា​ បាន​បញ្ជាក់​ថា​ សព​របស់​ភរិយា​លោក​ ត្រូវ​បាន​ដឹកយក​ទៅ​តម្កល់​ នៅខេត្ត​កណ្ដាល​ដេីម្បី​រៀប​ចំ​ពិធី​បុណ្យ​តាម​ប្រពៃណី​ និង​ត្រូវ​បូជា​ នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២​នេះ​។

លោក​ នី​ សុផាន់ណា​ ពិតជា​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ពន់ពេក​ ដែល​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ ពីថ្នាក់​ដឹកនាំ​ក្រសួងព័ត៌មាន​ ដែល​មាន​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ខៀវ​ កាញារីទ្ធ​ ឯក​ឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ ព្រម​ទាំង​ ​ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​សមាគម​ ពោលគឺ​​ជានិច្ចកាល​ ឯកឧត្តម​រដ្ឋមន្រ្តី​ មិន​ដែល​មេីល​រំលង​ ពីទុក្ខ​លំបាក​ របស់​អ្នក​សារព័ត៌មាន​ ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​ មិន​ថា​អង្គភាព​តូច​ ឬ​ អង្គភាព​ធំនោះទេ។

គូស​បញ្ជាក់​ផងដែរថា​ ថវិកា​ដែលទទួលបាន​ពី​ការ​ចូល​ជា​បច្ច័យ​របស់​ ឯកឧត្ដម​រដ្ឋមន្ត្រី​ និង​អ្នក​សារព័ត៌មាន​នានា​ តាមរយៈ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ប្រគល់​ជូន​គ្រួសារ​សព​ នៅរសៀល​ថ្ងៃទី​១៧​ ខែ​ឧសភា​នេះ​ ឱ្យ​បាន​គ្រប់​ចំនួន​តាម​កំលាំង​សទ្ធារបស់​អ្នក​ចូលរួម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.