ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់ដា ÷បេីគ្មានធនធានមនុស្សទេ កុំនិយាយពីការអភិវឌ្ឍ​ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាថែរក្សាសុខសន្តិភាព

ឯកឧត្តម អ៊ុន ចាន់ដា ÷បេីគ្មានធនធានមនុស្សទេ កុំនិយាយពីការអភិវឌ្ឍ​ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាថែរក្សាសុខសន្តិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម អ៊ុន ចាន់ដា ÷បេីគ្មានធនធានមនុស្សទេ កុំនិយាយពីការអភិវឌ្ឍ​ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាថែរក្សាសុខសន្តិភាព

(កំពង់ចាម) :នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ សាស្តាចារ្យ ប្រមាណជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា បេីគ្មានធនធានមនុស្សទេ កុំនិយាយពីការអភិវឌ្ឍ​ន៍ ហេីយត្រូវចាប់ផ្តេីមពីយេីង​ទាំងគ្នាក្នុងការថែរក្សាសុខសន្តិភាព។ ហើយធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា តាមរយៈកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនខ្លាំង ព្រមទាំងសិស្សានុសិស្ស សប្បាយចិត្ត នៅក្នុងការខិតខំរៀនសូត្រ។ រីឯគ្រូបង្រៀន ក៏បានបំពេញកាតព្វកិច្ចជាគ្រូល្អ នៅតាមបណ្ដាសាលា និងថ្នាក់រៀនរបស់ខ្លួន ដែលប្រការនេះ ធ្វើឱ្យខេត្តកំពង់ចាម ទទួលបានលទ្ធផលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅ ទទួលបាននិទ្ទេស A រហូតដល់ទៅ ៣២ នាក់ ហើយលទ្ធផលទាំងនោះ ជាការចូលរួមចំណែកទាំងអស់គ្នា របស់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល និងគណៈគ្រប់គ្រងសាលា ព្រមទាំងមន្ទីរអប់រំយុវជននិងកីឡា បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហា លោកគ្រូ អ្នកគ្រូបានខិតខំបង្រៀនសិស្ស ដោយយកចិត្តទុកដាក់ ដែលទាំងអស់នេះហើយ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីឈានទៅអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងនោះមានវិស័យ ផ្លូវ,ទឹក,ភ្លើង,និងមនុស្ស ប៉ុន្តែមកដល់បច្ចុប្បន្ន គឺវិស័យធនធានមនុស្សបានឈរមកលំដាប់អទិភាពទី ១វិញ ពីព្រោះវិស័យធនធានមនុស្សនេះសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន បន្ទាប់ពីប្រទេសជាតិរបស់យើង មានសុខសន្តិភាពពេញលេញ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕

         

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.