ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

រដ្ឋមន្ដ្រី លឹម គានហោ បន្ដចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួន នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

រដ្ឋមន្ដ្រី លឹម គានហោ បន្ដចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួន នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដែលត្រូវជាថ្ងៃទី២ នៃដំណើបេសកកម្មចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ ព្រមទាំងក្រុមមន្រ្តីបច្ចេកទេស បានចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បេសកកម្មនេះ មានគោលបំណងសំខាន់ៗចំនួន៣រួមមាន៖

*ទី១៖ វាយតម្លៃស្ថានភាពទឹកនាដើមរដូវវស្សាឆ្នាំ២០២២ ដែលឆ្នាំនេះភ្លៀងបានធ្លាក់ឆាប់ជាងនិងបរិមាណច្រើនជាងបណ្តាឆ្នាំកន្លងទៅ។ (ជាក់ស្តែងបច្ចុប្បន្នទំនប់អាងកំពីងពួយ បានមានបរិមាណទឹក ៦០លានម៉ែត្រគូប ស្មើនឹង៤០ភាគរយ នៃកម្រិតស្តុកទឹកអតិបរមា១៥០លានម៉ែត្រគូប)

*ទី២៖ ណែនាំបច្ចេកទេស កែលម្អនូវចំនុចខ្វះខាតក្នុងការកសាងគម្រោងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងជំរុញការងារសាងសង់យ៉ាងសកម្ម រហូតមកដល់ពេលនេះម្រេចបានប្រមាណ ៨០ភាគរយនៃផែនការ។

*ទី៣៖ ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពដោះទឹក លិចដីស្រែបងប្អូនប្រជាកសិករ នៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលទើបជន់លិចដោយបរិមាណទឹកភ្លៀងធ្លាក់លើសលប់ មានប្រភពមកពីស្រុកម៉ាឡៃ។

លោករដ្ឋមន្រ្តីបានចាត់បញ្ជាភ្លាមៗ ឲ្យប្រើប្រាស់គ្រឿងចក្រធុនធ្ងន់កាយកាត់ផ្តាច់ប្រឡាយចារ ដែលបាននិងកំពុងស្តារពង្រីកមុខកាត់ឲ្យធំជាងមុន តែមិនទាន់បានកាត់ផ្តាច់នៅឡើយ ដោយសភាពការណ៍ជាក់ស្តែង ចំពោះមុខមានភ្លៀងធ្លាក់ខ្លាំងគឺចាំបាច់ត្រូវកាត់ផ្តាច់ជាបន្ទាន់ បើកមុខទឹកដើម្បីបន្ធូរឲ្យទឹកធ្លាក់ទៅក្រោមតម្រង់ឆ្ពោះទៅបឹងទន្លេសាបសិន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.