ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ 

​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ១២:៤២​ នាទី​ នៅ​ចំណុច​ភូមិ​ភ្ជាវ​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​ បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល​ និង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ សំឡូត​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​សោរ​ទ្វាផ្ទះ​លួច​យក​ទ្រព្យ​សម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០១​ នាក់​ ឈ្មោះ​ ថាវី​ ណង​នុត​ ហៅ​ មូ​ ភេទ​ប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ ទី​លំនៅ​ផ្ទះ​លេខ​ ៧៣​ ភូមិ​៣​ ឃុំ​បាងកាក់ធុម​ ស្រុក​បាងកាក់ធុម​ ខេត្ត​ ភិស្នុលោក​ ប្រទេស​ថៃ​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ផ្ទះ​ចំការ​ ស្ថិតនៅ​ក្នុង​ភូមិ​ ចម្លងរមាំង​ក្រោម​ ឃុំ​អូរ​សំរិល​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។

 ជនសង្ស័យ​ខាងលើ​ បាន​ឆ្លេីយ​សារភាពថា​ ខ្លួន​បាន​ធ្វេី​សកម្មភាព​ យក​តួណឺវីស​ គាស់​ទ្វារផ្ទះ​ ចំនួន​ ០២​ លេីក​ នៅ​ក្នុង​ស្រុក​រតនៈ​មណ្ឌល​ ០១​ លេីក​ និង​ នៅ​ក្នុង​ស្រុក​បាណន់​ ០១​ លេីក​ ។

 កាល​ពី​ថ្ងៃទី​ ១៩​ ខែ​ មេសា​ ឆ្នាំ​ ២០២២​ នៅ​វេលាម៉ោង​ ប្រហែល​ ០៩:០០​ នាទី​ ជនសង្ស័យ​ខាងលើ​បាន​ធ្វេី​សកម្មភាព​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យ​សម្បត្តិ​ នៅ​ចំណុច​ភូមិ​តាគ្រក់​ ឃុំ​ត្រែង​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆោម​ សំអាត​ ភេទ​ប្រុស​ អាយុ​ ៥២​ ឆ្នាំ​ មានទីលំនៅ​ខាងលើ​ ។ សម្ភារៈ​បាត់​បង់​មាន​ ៖​
-​ ខ្សែ​ ក​ មាស​ចំនួន​ ០៥​ ជី
-​ បណ្តោង​ខ្សែ​ ក​ មាស​ចំនួន​ ០៣​ ជី​
-​ កង​ដៃ​ផ្លាទីន​ ចំនួន​ ០៥​ ជី​
-​ ខ្សែ​ ក​ ផ្លាទីន​ ចំនួន​ ០៤​ ជី​
-​ ចិញ្ចៀន​ផ្លាទីន​ ដាំ​ត្បូង​ពណ៌​ ខៀវ​ ២០​ គ្រាប់​ ចំនួន​ ០១​ វង់
-​ ចិញ្ចៀន​ផ្លាទីន​ ស្នាយ​ ចំនួន​ ០១​ វង់​
-​ ចិញ្ចៀន​ ពេជ្រ​ ចំនួន​ ០១​ វង់​ (​តម្លៃ​២៨០០​ដុល្លារ​)​
-​ ប្រាក់​ដុល្លារ​ ចំនួន​ ២០0​ ដុល្លារ​
-​ ប្រាក់​ខ្មែរ​ចំនួន​ ១០​ ម៉ឺន​រៀល​

2️ កាល​ពី​ថ្ងៃទី​ ០៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ០៤:៤៥​ នាទី​ ទៀបភ្លឺ​ ជនសង្ស័យ​ខាងលើ​បាន​ធ្វេី​សកម្មភាព​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យ​សម្បត្តិ​ នៅ​ចំណុច​ភូមិ​ គរ​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ សាន​ សុខា​ ភេទស្រី​ អាយុ​ ៤០​ ឆ្នាំ​ មាន​ទី​លំនៅ​ខាងលើ​ ។
 សម្ភារៈ​បាត់​បង់​មាន​ ៖​
-​ ខ្សែ​ ក​ មាស​ ០១​ ខ្សែ​ ទម្ងន់​ ០១​ តម្លឹង​
-​ ខ្សែ​ ដៃ​មាស​ ០១​ ខ្សែ​ ទម្ងន់​ ០១​ តម្លឹង​
-​ ចិញ្ចៀន​មាស​ ០១​ វង់​ ទម្ងន់​ ០៥​ ជី​
-​ ប្រាក់​ខ្មែរ​ចំនួន​ ៥,៣០០,០០០​ រៀល​ (​ ប្រាំលាន​សាមសិប​ម៉ឺន​រៀល​ )​
-​ ប្រាក់​ដុល្លារ​ចំនួន​ ១០៥០​ ដុល្លារ​ (​ មួយ​ពាន់​ហាសិប​ដុល្លារ​ )​

 វត្ថុតាង​ដកហូត​រួម​មាន​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១០០​ គ្មាន​ស្លាកលេខ​ ស៊េរី​ចាស់​ ចំនួន​ ០១​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.