ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

លោក គង់ វិបុល ជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល

លោក គង់ វិបុល ជួបសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី ក្នុងស្រុកល្វាឯម ខេត្តកណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អនុប្រធានទី១ នៃគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ខេត្តកណ្តាល បានជួបសំណេះសំណាល ជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី ក្នុងឱកាសនៃត្រៀមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានសម្តែងនូវកិច្ចសា្វគមន៍ និងក្តីនឹករលឹកចំពោះ សមាជិក សមាជិកាទាំងអស់ ក្នុងឱកាសជួបសំណេះសំណាលនាថ្ងៃនេះ បន្ទាប់ពីខកខានការជួបជុំទ្រង់ទ្រាយ ដោយសារស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមក។

លោក គង់ វិបុល បានបញ្ជាក់ថា «បន្ទាប់ពីទាំងអស់គ្នាបានឆ្លងកាត់នូវដំណាក់កាលជាច្រើន នៃការប្រយុទ្ធប្រឆាំងនឹងកូវីដ និងឈានមកដំណាក់កាលរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មី យើងត្រូវរំលឹកដល់គុណូបការក្សគុណ របស់សម្តេចតេជោជាអគ្គមេបញ្ជាការបញ្ជាដឹកនាំ មានចក្ខុវិស័យវែងឆ្ងាយសកម្ម និងបុរេសកម្មក្នុងការប្រយុទ្ធប្រឆាំងនិងកូវីដ១៩ តាមដំណាក់កាលនៃការគ្រប់គ្រង ការព្យាបាល ការចាក់វ៉ាក់សាំង (ស្រោចវ៉ាក់សាំង) និងបើកប្រទេសឡើងវិញ រៀនរស់ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី»។

លោកបានបន្ថែមថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាមានឯគទគ្គកម្មដោយពុំមានអ្នកឆ្លងជំងឺកូវីដ១៩ ឬស្លាប់ដោយសារកូវីដឡើយ។

ក្នុងនោះលោក គង់ វិបុល បានសំណេះសំណាលជាមួយភ្នាក់ងារគណបក្ស អ្នកអង្កេតការណ៍ យុវជន យុវនារី និងនាំមកសារសំខាន់ជាច្រើនរួមមាន៖

* ពាំនាំនូក្តីនឹករលឹកពីថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។

លោកបានបង្ហាញថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនៃសុខសន្តិភាព បានរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការនាំមកជូនប្រជាជននូវសិទ្ធិ សេរីភាព លិទ្ធិប្រជាធិបតេយ្យ កិត្តិយស សេចក្តីថ្លៃថ្នូរ, និងការអនុវត្តនូវគោលនយោបាយឈ្នះ-ឈ្នះ ឈានទៅស្តារ និងកសាងសេដ្ឋកិច្ច សង្គមកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ព្រមទាំងបានសង្គ្រោះ និងការពារប្រជាជនកម្ពុជាឱ្យផុតពីការយាយីនៃជំងឺកូវីដ១៩។

លោក គង់ វិបុល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង១៥ និងគណបក្សស្រុក-ឃុំទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ចុះសួរសុខទុក គ្រួសារបក្ស និងសមាជិកបក្ស។ ការបោះឆ្នោតឃុំ-សង្កាត់ ជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាជន ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាអាណត្តិក្រោយ និងឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

បោះឆ្នោតជូនគណបក្សប្រជាជន ជាការសម្តែងនូវគុណូបរក្សដឹងគុណ ចំពោះសម្តេចតេជោដែលបានសង្គ្រោះ និងការពារប្រជាជនកម្ពុជា ឱ្យផុតពីការយាយីនៃជំងឺកូវីដ១៩។ សម្រាប់ការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ភ្នាក់ងារគណបក្ស និងអ្នកអង្កេតការណ៍ទាំងអស់ ត្រូវចូលរួមបំពេញតួនាទីភារកិច្ចឱ្យបានពេញលេញ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.