ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមខេត្តកោះកុង

អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមខេត្តកោះកុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal GROUP co.Ltd) និងលោកស្រី ម៉ៅ ចំណាន បានបរិច្ចាគថវិកា ចំនួន២០,០០០ដុល្លារ តាមរយៈលោក ម៉ៅ លីណា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២២។

លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ សំណាន ព្រមទាំងបុត្រ តាមរយៈលោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ាដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមការងារមនុស្សធម៌ នៅក្នុងខេត្តកោះកុង សម្រាប់ពេលនេះ និងពេលកន្លងមក ហើយកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ដោយគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ។

បន្ថែមលើនេះទៀត លោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកស្រី ម៉ៅ ចំណាន បានអះអាងថា រូបលោករីករាយ និងពេញចិត្តខ្លាំងណាស់រាល់សកម្មភាពរបស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ។

លោក ឈួន យ៉ាដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានលើកឡើងថា អំណោយ និងថវិកាដែលទទួលបានពីសប្បុរសជនទាំងអស់ សាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ និងទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗដោយពិតប្រាកដ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.