ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ចំនួនជា១០០០នាក់ មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់

ប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មី ចំនួនជា១០០០នាក់ មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងល្អប្រសើររបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចំរើននិងធ្វើអោយប្រទេសជាតិ ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មីខាងលើនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ។

លោក ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យនឹងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍន៍ប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា។

សមាជិកថ្មី ដែលស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខាងលើនេះ មានចំនួន១១០៥នាក់ មកពីសង្កាត់បាក់ខែងនិងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ។

នៅក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខាងលើនេះ បានប្ដេជ្ញាចិត្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតទៅ និងគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.