ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

លោក ហ៊ុន ម៉ានិត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មាន និងអគារសិក្សា១ខ្នង នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោក ហ៊ុន ម៉ានិត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មាន និងអគារសិក្សា១ខ្នង នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែ និងអគារសិក្សាមួយខ្នង ក្នុងសាលាបឋមសិក្សាក្សេម ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជាប្រចាំ ពោលគឺគ្រប់ស្ថានការណ៍ទាំងអស់ ដោយមិនទុកប្រជាពលរដ្ឋចោលនោះឡើយ។

លោក អ៊ុន ចាន់ដា បានគួសបញ្ជាក់ទៀតថា បើទោះបីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាសកល ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម តែប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំគៀងគរស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសំដៅបង្កើតភាពស៊ាំនៅក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបានយកឱកាសនោះ តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូន សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់វ៉ាក់សាំងស្រោចស្រង់អាយុជីវិតរបស់ប្រជាជន និងការគិតគូរលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ តាមរយៈ
ការអនុវត្តគោលនយោបាយគាំពារសង្គម រួមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តបម្រើឱ្យការរីកចម្រើន នៃសង្គមជាតិទាំងមូល។

បន្ថែមពីនេះលោក អ៊ុន ចាន់ដា បានបន្តថា គ្រប់កាលៈទេសៈ សម្តេចតេជោ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុកប្រជាពលរដ្ឋចោលនោះឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.