ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

រដ្ឋមន្រ្តី វង សូត ជំរុញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវចូលរួមបន្តនាំគ្នាទៅទទួលវ៉ាក់សាំងដូសជំរុញបានគ្រប់ៗគ្នា

រដ្ឋមន្រ្តី វង សូត ជំរុញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវចូលរួមបន្តនាំគ្នាទៅទទួលវ៉ាក់សាំងដូសជំរុញបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ ការថ្លែងបែបនេះ របស់ លោក វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកស្រី អញ្ជេីញសម្ភោធឆ្លងខ្លោងទ្វារ របង និងសមិទ្ធផលនានាក្នុងវត្តបុទុមព្រឹក្សហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២។

នាឪកាសនោះ លោុំរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងបរិបទកូវីដ១៩នេះ បេីទោះជាជម្ងឺនេះមិនទាន់រលត់ទៅវិញ ដូច្នោះយេីងកុំធ្វេសប្រហេសអោយសោះ យើងត្រូវ រួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ ពោលគឺទៅទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដូសទី២ និងបន្តទៅចាក់ដូសជំរុញបន្ថែមទៀត នេះជាការយកចិត្តទុកដាក់គិតគូរពីសុខមាលភាពនិងសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោជាមគ្គទេសដឹកនាំប្រទេស។

លោករដ្ឋមន្ត្រី វង សូត បានសង្កត់ធ្ងន់ ទៀតថា បច្ចុប្បន្ន នេះមិនថានៅទីក្រុងឬនៅតាមមូលដ្ឋាន គ្រប់វិស័យទាំងវិស័យពុទ្ធិចក្រ និងអាណាចក្រ បានកសាងអភិវឌ្ឍន៍រីកចម្រេីនជាបន្តបន្ទាប់ ក្រោយពី ប្រទេសជាតិចាប់ផ្តេីមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ហេីយសម្តេចតេជោ បាននាំមកនូវសុខសន្តិភាព ជូនពលរដ្ឋទៀតផង។ ទន្ទឹមនឹងនេះយេីងត្រូវបន្តរួមគ្នាថែរក្សាសមិទ្ធផលថ្មីៗដែលកេីតមានឡេីង ដេីម្បីបន្តដល់កូនចៅយេីងជំនាន់ក្រោយទៀត។

លោករដ្ឋមន្ត្រី វង សូត បានធ្វេីការអំពាវនាវឲ្យ ប្រជាពលរដ្ឋ និង សមាជិក បក្ស ប្រជាជន កម្ពុជា រួមគ្នា រក្សា សន្តិភាព អោយបានល្អ ពោលគឺ មានតែ មធ្យោបាយ តែមួយគត់ នោះ គឺ នាំគ្នា ទៅ បោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី៥ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយជ្រេីសរេីសយកគណបក្ស ប្រជាជន កម្ពុជា ដេីម្បីបន្តការអភិវឌ្ឍន៍បន្ថែមទៀត។

លោរដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិត បានទេ។ ដូច្នេះលោកអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នា ថែរក្សាសន្តិភាពអោយបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនរាជរដ្ឋាភិបាលបច្ចុប្បន្ន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.