ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

​លោក ណុប រ័ត្ន​និមល បាន​លើកឡើង​ថា​៖ «​សុខសន្តិភាព មាន​មកដល់​សព្វថ្ងៃនេះ មិនមែន​កើតចេញពី​ការ​ស្រមើល​ស្រមៃ​»

​លោក ណុប រ័ត្ន​និមល បាន​លើកឡើង​ថា​៖ «​សុខសន្តិភាព មាន​មកដល់​សព្វថ្ងៃនេះ មិនមែន​កើតចេញពី​ការ​ស្រមើល​ស្រមៃ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ លោក ណុប រ័ត្ន​និមល បាន​លើកឡេីង​ថា​៖« សុខសន្តិភាព មាន​មកដល់​សព្វថ្ងៃនេះ មិនមែន​កើតចេញពី​ការ​ស្រមើល​ស្រ​ម៉ៃ ឫ​ក៏​ជប់​វា​ឡើង​នោះ​ទេ ត​តែ​វា​កើតចេញ​ពី​កា​បូជា​នូវ​សាច់​ស្រស់ ឈាម​ស្រស់​របស់​ថ្នាក់ដឹកនាំ និង​អតីតយុទ្ធជន ទើប​ពួកយើង​មាន​សុខ​សន្តិភាព​បាន​មកដល់​សព្វថ្ងៃនេះ ហើយ សន្តិភាព ប្រៀប​បាន​ទៅ​ហ្នឹង​ខ្យល់​អុក​សុ​ី​សែន​ដែល​ពួក​យើង​មិន​អាច​ខ្វះ​បាន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទើប​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​»​។​

​លោក ណុប រ័ត្ន​និមល ជំនួយការ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង និង​លោកជំទាវ ប៉ែន ច​ន្នី បាន​អញ្ជេី​ញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លារ​បស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ឪ​កាស​ចុះសួរសុខទុក្ខ ជួប​សំណេះសំណាល និង​ចែក​ជូន​ដល់​លោកយាយ លោកតា អ៊ំ ពូ មីង អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ចំនួន ៥៣៤​គ្រួសារ ទូទាំង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។​

​ក្នុងឱកាស​នោះ លោក ណុប រ័ត្ន​និមល បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកតា លោកយាយ អ៊ំ ពូ មីង ដែល​ជា​អតីត​យុទ្ធជន ដែល​បាន​ចូលរួម​រំដោះ​ជាតិ​មាតុភូមិ​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន គឺជា​វិរៈជនដ៏​អង់អាច​ក្លាហាន និង​ជា​គំរូ​វីរៈភាព​របស់​ប្រជាជន​កម្ពុជា ទាំងមូល ក៏ដូចជា​សម្រាប់​យុ​វជ​នំ​នា​ន់​ក្រោយ​យក​គំរូ​តាម ។ ហេ​ី​យ​យើងខ្ញុំ​ជា​យុវជន​ជំនាន់​ក្រោយ​តែងតែ​ដឹងគុណ និង​មាន​មោទនភាព​ជា​និច្ច សម្រាប់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​របស់​អតីតយុទ្ធជន​។​

​លោក ណុប រ័ត្ន​និមល បាន​គូសបញ្ជាក់ថា កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ដែលមាន សម្តេចនាយក​រដ្ឋមន្ត្រី​តេជោ ហ៊ុន​សែន ជា​ប្រមុខ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់ ចាត់តាំង​ក្រុមការងារ មក​សួរសុខទុក្ខ និង​ចុះ​ទៅ​ដល់​ខ្នង​ផ្ទះ​របស់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​អតីតយុទ្ធជន ដេ​ី​ម្បី​ដឹង​ពី​សុខទុក្ខ​កាន់តែ​ច្បាស់ ជាប់​ជាប្រចាំ​ប្រៀប​ដូចជា​ក្រុម​គ្រួសារ​តែមួយ​។​

​បន្ទាប់មក​លោកយាយ លោកតា អ៊ំ ពូ មីង ដែល​ជា​អតីត​យុទ្ធជន គ្រួសារ​អតីត​យុទ្ធជន គាត់​បាន​លើកឡេីង​ថា (​ពួកគាត់​បាន​ឆ្លងកាត់​ហេ​ី​យ​សង្គ្រាម គឺ​ពិបាក វេទនា ណាស់ បែកបាក់​គ្រួសារ ប្តី​ព្រាត់ប្រព​ន្ធ -​កូន បាត់បង់​ជីវិត ពិការភាព ដៃ ជេ​ី​ង ភ្នែក ដែល​បន្សល់ទុក​នូវ វិប្បដិសារី អស់​មួយ​ជីវិត​) ប៉ុន្តែ​ក្រោយ​បញ្ចប់សង្គ្រាម ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រជាពលរដ្ឋ​គ្រប់​ក្រុម​គ្រួសារ អាច​រស់នៅ​ប្រកប​ដោយ​សុភមង្គល ជួបជុំ​បងប្អូន កូន​ប្រពន្ធ​ប្តី គ្រប់ពេលវេលា ។ ទោះបីជា​ពួក​គាត់​ពិការ ក៏ពិតមែន ប៉ុន្តែ​ពួកគាត់​អាច​រស់នៅ​ដោយ​សេចក្តីសុខ សុភមង្គល និង​អាច​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ជាមួយ​ក្រុម​គ្រួសារ​តាម សមា​ជី​វោ រៀងៗ​ខ្លួន​។​

​ហេ​ី​យ​អ្វី​ដែរ​សំខាន់​នោះ​គឺ ពួកគាត់​បាន​ផ្តាំ​ទៅកាន់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន អោយ​ខាន​តែ​បាន​គ្រប់ៗ​គ្នា ព្រោះថា​មាន​សន្តិភាព មាន​សេចក្តីសុខ សុភមង្គល គ្រប់បែបយ៉ាង និង មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ណុប រ័ត្ន​និមល បាន​ពាំនាំ​នូវ​អំណោយ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​លោកតា លោកយាយ អ៊ំ ពូ មីង អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ចំនួន ៥៣៤ គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន រួ ម​មាន អង្ករ ១​បាវ ត្រី ខ ១​យួរ ទឹក ត្រី ១​យួរ ទឹក សុ​ី​អុីវ យួរ ប៊ី ចេង ១​កញ្ចប់ ថវិកា ៥​ម៉ឺន រៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.