ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣

ខេត្ត​កណ្តាល​៖ ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នា​២០២២​នេះ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣៦ អាណត្តិ​ទី​៣ របស់ខ្លួន ក្រោម​គណៈអធិបតី ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជំរុញ​ដល់ អធិការ​នគរបាល​ក្រុង​-​ស្រុក និង​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហួស​សុពលភាព ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រើប្រាស់​តាម​ភាពចាំបាច់​ផ្សេងៗ ពិសេស​បម្រើ​ដល់​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។ ក្រៅពីនេះ អាជ្ញាធរ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​លើ​កិច្ច​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ឱ្យ​ល្អ​បំផុត ដោយ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ និង​បន្ត​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម​បាន​បន្ថែមថា ក្រៅពី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​រក្សា​ឱ្យបាន​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រក្សា​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ដល់​ថ្នាក់ដឹកនាំ​ឱ្យបាន​ល្អ​ប្រសើ​រ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ទៅ​លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​ទទួល​បាន​លទ្ធផល​ល្អ ហើយក៏​ជា​មោទនភាព​ដែល​យើងទាំងអស់គ្នា បាន​ខិតខំ​អនុវត្តន៍​ការងារ​តាម​ផែនការ​ធ្វើ​ឱ្យ​ខេត្ត​កណ្តាល មាន​ការអភិវឌ្ឍ រីកចម្រើន ព្រមទាំង​បាន​កសាង​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ដើម្បី​បន្ត​ការងារ​ដឹកនាំ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត នឹង បន្ត​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​បន្ត​ទៀត ក្នុងន័យ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ធ្វើការ​ក្រើនរម្លឹក​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​ពាក់ព័ន្ធ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ខិតខំ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ឆាប់រហ័ស​ទាន់​សភាព​ការណ៏ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​នេះ​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល​បាន​លើកយក​របៀបវារៈ​សំខាន់ៗ​ចំនួន​១០ មក​ធ្វើ​ការផ្សព្វផ្សាយ​ណែនាំ ពិនិត្យ​ពិភាក្សា និង​អនុម័ត ដើម្បី​ជំរុញ​ដល់​ការអនុវត្ត​ការងារ​របស់​បណ្ដា​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

              

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.