ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់មានការអភិវឌ្ឍ

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់មានការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឯកសន្តិភាព បានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារចូលជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារគណបក្សឃុំចំនួន៣ គឺឃុំអូរសំព័រ, ឃុំតាគង់ និងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ ជាពិសេសក្នុងដំណាក់កាលនៃជំងឺរាតត្បាត ជំងឺកូវីដ១៩ ដោយបានកៀរគរជំរុញប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យរដ្ឋាភិបាលមានលទ្ធភាពបើកប្រទេសឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តថា «នយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ពន្លត់ភ្លេីងសង្រ្គាមរវាងខ្មែរ និងខ្មែរ ដោយបានប្រែក្លាយតំបន់ដែលធ្លាប់ជាសមរភូមិវាយប្រយុទ្ធគ្នា ទាំងអស់ក្លាយជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍន៍»។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាលបន្តអភិវឌ្ឍមូលដ្ឋានរីកចម្រើនបន្តទៀត និងសូមបន្តជំរុញ ពិនិត្យឯកសារអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បាននាំយកអំណោយ និងថវិកាឧបត្ថម្ភដល់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗ ថវិកា៥០ម៉ឺនរៀល, ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបាន១សារ៉ុង, ឧបត្ថម្ភ ស.ស.យ.ក ក្រុមការងារយុវជន ក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យចំនួន ១៤០នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា ១ម៉ឺនរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.