ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ចំនួន ៧០០នាក់

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ចំនួន ៧០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ចំនួន ៧០០នាក់

ឈានចូលកម្មវិធីទី៣ ស្ថិតក្នុងស្រុកតំបែរ នៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ និងសហការី បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអញ្ជើញមកពីឃុំគោកស្រុក ចំនួន ៧០០នាក់ ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណវត្តគោកស្រុក។

ពិធីសំណេះសំណាលបានដំណើរការទៅដូចកម្មវិធីពេលព្រឹកដែរ ដោយមានរបាយការណ៍លោកមេឃុំគោកស្រុក និងមតិសំណេះសំណាលរបស់ឯកឧត្តមដែលមានខ្លឹមសាររួមដូចកម្មវិធីពេល ព្រឹក។ ការសំណេះសំណាលគឺដើម្បីចង់ដឹងអំពីសុខទុក្ខរបស់បងប្អូន ជីវភាព ការទទួលបានសេវាសាធារណ: បញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន ហើយត្រូវការដោះស្រាយជា ចាំបាច់ និងទាន់ពេលវេលា។ ធ្វើការពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសមាជិកក្រុមការងារចុះមូលដ្ឋាន សហការអនុវត្តជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានក្នុងរយ: ពេលកន្លងមក។ ក្នុងពេលជាមួយនេះដែរ ឯកឧត្តមប្រធានក្រុមការងារនឹងទទួលយកសំណើរបស់បង ប្អូនមកពិនិត្យ ពិចារណា និងជួយដោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមលទ្ធភាព និងការចាំបាច់។

ក្នុងជំនួបពិភាក្សា ឯកឧត្តមបានដើរតួនាទីជាស្ពានចម្លងរវាងមន្រ្តីថ្នាក់ជាតិ និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយបាននាំយកព័ត៌មានសំខាន់ៗមកជម្រាបជូនអង្គពិធីបានជ្រាបទាក់ទង ការអភិវឌ្ឍជាតិ បញ្ហាសេដ្ឋកិច្ច និងសង្គមកម្ពុជា និងនៅលើពិភពលោកក្នុងបរិបទនៃវិបត្តិកូវីដ-១៩ បញ្ហាប្រឈមរបស់ពិភពលោកទាក់ទងទៅនឹងសង្គ្រាមរុស្សី-អ៊ុនក្រែង។ បច្ចុប្បន្នភាពជំងឺឆ្លងកូវីដ-១៩ និងវិធានការសំខាន់ៗដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីស្តារសេដ្ឋកិច្ចជាតិ និងជាពិសេសមតិណែនាំឲ្យប្រជាពល រដ្ឋត្រូវខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ស្ថិតក្នុងស្ថានភាពដែលយើងទើបចេញផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ឯកឧត្តមបានណែនាំឲ្យបង ប្អូនយើងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងសុខភាព និងសេដ្ឋកិច្ចគ្រួសារ តាមរយ:ការចាយ វាយ ការធ្វើបុណ្យទាន ពិធីអាពាហ៍ពិពាហ៍ និងកម្មពិធីផ្សេងៗ ត្រូវចេះគិតគូ កុំខ្ជះខ្ជាយ និងត្រូវសន្សំសំចៃ។ ត្រូវយកឱកាសនេះខិតខំធ្វើការដាំដុះដំណាំ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ឲ្យជីវភាពគ្រួសារ។ ប្រសិនបើយើងប្រឈមនឹងការលំបាកហើយ សូមកុំឲ្យកូនៗយើងបន្តប្រឈមនឹងភាពក្រីក្រ គឺត្រូវលើកទឹកចិត្តឲ្យកូន ចៅទៅសាលា សិក្សារៀនសូត្រគ្រប់បែបយ៉ាង តាមដែលអាចធ្វើទៅបាន និងគ្រប់វិធីសាស្រ្ត ដើម្បីឲ្យពួកគេដើរចេញពីភាពល្ងង់ខ្លៅ និងក្រីក្រ “ភាពល្ងិតល្ងង់ នេះហើយដែលធ្វើឲ្យពួកគេក្រតជំនាន់ និងដើរចូល ឬប្រព្រឹត្ត អំពើហឹង្សាក្នុងគ្រួសារ និងអំពើខុសច្បាប់ក្នុងសង្គម” ។

ចុងបញ្ចប់ ឯកឧត្តមបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសូមបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជា គឺដើម្បីការអភិវឌ្ឍ និងរក្សាបាននូវសន្តិភាព។
សម្រាប់រសៀលថ្ងៃនេះ ព្រះចៅអធិការវត្តគោកស្រុកបានទទួលប្រាក់ឧបត្ថម្ភ ៨លានរៀល មេឃុំ ១លានរៀល ក្រុមការងាររៀបចំកម្មវិធី ១លានរៀល និងបងប្អូនប្រជា ពលរដ្ឋចំនួន ៧០០នាក់ ម្នាក់ៗបានទទួលថវិកា ២០ ០០០ រៀល ជាមួយនឹងពរទាំង ៤ប្រការគ្រប់ៗគ្នា។

     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.