ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ហ៊ានណាស់..ឆក់ទូរស័ព្ទដៃពលរដ្ឋបាន២ថ្ងៃត្រូវកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន

ហ៊ានណាស់..ឆក់ទូរស័ព្ទដៃពលរដ្ឋបាន២ថ្ងៃត្រូវកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ហ៊ានណាស់..ឆក់ទូរស័ព្ទដៃពលរដ្ឋបាន២ថ្ងៃត្រូវកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន

ខេត្តសៀមរាប៖បន្ទាប់ពីមានការបង្ហោះហ្វេសប៊ុកករណីក្រុមចោរឆក់កាបូបពលេដ្ឋនៅមុខសណ្ឋាគាររ៉ូយ៉ាល់ក្រោន ស្ថិតក្នុងភូមិវត្តបូព៌សង្កាត់កំរើក ក្រុងសៀមរាប កាលពីពេលថ្មីៗរួចគេចខ្លួនបាត់ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវចាប់បានជនដៃដល់ចំនួនពីរនាក់កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២២។

សូមរម្លឹកថា នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ ភេទប្រុស អាយុចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ពាក់អាវសាច់ក្រណាត់ដៃវែងក្រឡាការ៉ូពណ៌បៃតងចាស់ ស្លៀកខោខូវប៊យជើងវែងពណ៌ខ្មៅពាក់មួកពើប ពណ៌ខ្មៅ ជិះម៉ូតូចំនួន០២គ្រឿងម៉ាកMOOV ជិះតែម្នាក់ឯង និងម៉ាកMSX ជិះគ្នា០២នាក់ មើលមិនឃើញផ្លាកលេខបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ០១គ្រឿង Xiaomi 12pro ផលិតនៅប្រទេសចិន ពណ៌ប្រផេះ ស៊ីមកាត២ របស់ជនរងគ្រោះឈ្មោះ Cao Yun Xiong ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ជាវិស្វករនៅធ្វើការសង់ព្រលានយន្តហោះថ្មី ខណៈពេលដែលជនរងគ្រោះ និងមិត្តស្រីជាជនជាតិខ្មែរ ដើរចេញពីសណ្ឋាគារខាងលើ ដែលខ្លួនស្នាក់នៅ រួចឈរមាត់ផ្លូវ ហើយ ដៃកាន់ទូរស័ព្ទលេងហ្វេសប៊ុក។ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធនិងករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង២១និង៥០នាទី ចំណុចមុខសណ្ឋាគាររ៉ូយ៉ាល់ក្រោន (Royal Crown Hotel) ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។លោកបន្តថា មាន៖០១-ឈ្មោះជុយ សឿន ហៅស្មី ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។០២-ឈ្មោះឃ្លី វ៉ាល់លី មុខរបរលក់ម្ជូរ មានស្រុកកំណើតនៅភូមិព្រែករន្ទះ ឃុំពោធិរៀង ស្រុក ពោធិរៀង ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
លោកបន្ថែមថា ក្រោយពីកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣.០០នាទីយើងបានប្រទះឃើញ ជនសង្ស័យ ដែលជិះម៉ូតូម៉ាក MOOV បានធ្វើដំណើរតាមផ្លូវ ហើយជនសង្ស័យឃើញសមត្ថកិច្ចដែលកំពុងល្បាតតាមរក ក៏ជិះគេចខ្លួនទៅផ្ទះបក្ខពួក ហើយសមត្ថកិច្ចដេញតាមដោយឃាត់ខ្លួនជនសង្ស័យខាងលើបាន រីឯជនសង្ស័យដែលធ្វើសកម្មភាពគេចខ្លួនបាត់ ហើយនាំជនសង្ស័យមកសួរនាំ។ ក្រោយពីនាំខ្លួនជនសង្ស័យខាងលើបានឆ្លើយដូចគ្នាថា ខ្លួនពិតជាបានចូលរួមឆក់ទូរស័ព្ទ ជាមួយបក្ខពួកពិតមែន ដូចពួកខ្លួនជាអ្នកជិះម៉ូតូពីក្រោយ ហើយពួកខ្លួនទទួលបានប្រាក់ពីការលក់ទូរស័ព្ទដែលឆក់បាន ក្នុងម្នាក់ចំនួន៥ម៉ឺនរៀលប៉ុណ្ណោះ។សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដកហូតបានម៉ូតូចំនួន០៣គ្រឿង ហើយបច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការនៅរសៀលថ្ងៃទី១៣នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.