ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ឈាមស្រែកស្បែកហៅជនសង្ស័យបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះទិញអេតចាយស្លាប់(ភ្លើងប្រច័ណ្ឌ)ត្រូវអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនបានហើយ

ឈាមស្រែកស្បែកហៅជនសង្ស័យបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះទិញអេតចាយស្លាប់(ភ្លើងប្រច័ណ្ឌ)ត្រូវអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនបានហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈាមស្រែកស្បែកហៅជនសង្ស័យបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះទិញអេតចាយស្លាប់(ភ្លើងប្រច័ណ្ឌ)ត្រូវអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនបានហើយ

    

ព្រះវិហារ ៖ ដោយមានការចង្អុលបង្ហាញ និងណែនាំជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ដល់កម្លាំងក្រោមឱវាទឲ្យយកចិត្តទុកដាក់លើការងារការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតឡើង ជាក់ស្តែងនៅវេលាម៉ោង ១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័ត ដឹកនាំដោយលោក វរ:សេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មដែលកើតឡើងកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បង្ករឡើងដោយជនសង្ស័យឈ្មោះ មុំ ថា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញអេតចាយ(ភ្លើងប្រច័ណ្ឌ) មានទីលំនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនសង្ស័យបានកាប់ចំនួន៥កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង ក្រោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។

ក្រោយពីការតាមដានស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថខេត្តព្រះវិហារជាបន្តបន្ទាប់ លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣:៣៧នាទី ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចវាលស្រែជើងភ្នំត្បែង ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងករណីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ កាំបិតខ្វែវ ចំនួន១ ប្រវែង៦៥សម កាំបិតខ្វែងបាក់ប្រវែង៥០សម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះវិហារកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.