គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា
បោះឆ្នោតជ្រេីសតាំងប្រធានគណៈកម្មការ
បន្ទាប់ពីកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដែលបានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា (គណៈកម្មការទី៤)។
នាព្រឹកថ្ងៃដដែល គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ បានរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការ ដែលមាន ឯកឧត្តម កែប ជុតិមា ជាបេក្ខភាពប្រធាន ដើម្បីជំនួសសម្តេចឧត្តម ទេពញាណ ដែលបានទទួលមរណភាព។
លទ្ធផលនៃការបោះឆ្នោត ៖
– ព្រម ៨សំលេង
– មិនព្រម ០សំលេង
– អនុបវាទ ០សំលេង
-វត្តមានអ្នកចូលរួមបោះឆ្នោតមានចំនួន៨រូប ។




