ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ទីប្រឹក្សាក្រសួងព័ត៌មាន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យ និងពិគ្រោះជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកចំការលើ

ទីប្រឹក្សាក្រសួងព័ត៌មាន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យ និងពិគ្រោះជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកចំការលើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត បើកការពិនិត្យ ពិគ្រោះជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅទីអារាមវត្ត ទែតក្រៅ ស្ថិតនៅឃុំ បុសខ្នុរ ស្រុកចំលើ ខេត្តកំពង់ចាម។

បើតាមលោក ជា ក្រូច កម្មវិធីចុះពិនិត្យ ពិគ្រោះជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ មានការគាំទ្រពីលោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ថ្នាក់កណ្តាល ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះស្រុក ចំការលើ និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម។

កម្មវិធីនេះ ក៏បានធ្វើឡើងក្រោមអធិបតីភាព លោក ឌួង ឧត្តម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចុះជួយឃុំបុសខ្នុរ ស្រុកចំការលើ និងលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ។

លោក ជា ក្រូច បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិត្តសាខា សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចុះពិនិត្យនិងពិគ្រោះជំងឺជូនប្រជាពលរដ្ឋចែកចេញជាបីផ្នែក រួមមាន៖

*ទី១៖ ពិនិត្យ ពិគ្រោះជំងឺទូទៅ
*ទី២៖ ពិនិត្យជំងឺ មាត់ ធ្មេញ
*ទី៣៖ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ចាប់ពីម៉ោង ០៨.៣០នាទីព្រឹក រហូតដល់ម៉ោង២.០០រសៀល។

លោក ជា ក្រូច បានបង្ហាញអំពីលទ្ធផលពិនិត្យព្យាបាលជំងឺទូទៅបាន៣៨៨នាក់ (ស្រី២៤៤នាក់), ដកធ្មេញ៤៦នាក់ (ស្រី២៨នាក់), ចាក់វ៉ាក់សាំង៥៨នាក់ (ស្រី២៦នាក់)។ សរុបរួមបាន៤៩២នាក់ (ស្រី២៩៧នាក់)។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភថវិកា ១.០០០.០០០រៀល និងថវិកាក្រុមទីប្រឹក្សាក្រសួងព័ត៌មាន នៅខេត្តកំពង់ចាម ៣.០០០.០០០រៀល លោក ឌួង ឧត្តម ឧបត្ថម្ភ១.០០០.០០០រៀល និងលោកវេជ្ជបណ្ឌិត ជា អ៊ាកឆាយ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ ជួយ៥០០.០០០រៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.