ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ម៉ោង៤ព្រឹកស្អែក សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយខ្មែរនៅអាមេរិក និងកាណាដា ប្រមាណ ២ពាន់នាក់

ម៉ោង៤ព្រឹកស្អែក សម្តេចតេជោ នឹងជួបសំណេះសំណាលជាមួយខ្មែរនៅអាមេរិក និងកាណាដា ប្រមាណ ២ពាន់នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(វ៉ាស៊ីនតោន, អាមេរិក)៖ នៅវេលាម៉ោងប្រមាណ ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា ២ពាន់នាក់។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា បាននាំគ្នាស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីបានចូលជួបសម្តេចតេជោ។ ការស្កាត់ជួបសម្តេចតេជោ ពីសំណាក់ខ្មែរនៅអាមេរិក និងកាណាដានេះ ដើម្បីបង្ហាញនូវការនឹករលឹក និងការគោរពរបស់ពួកគេចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងកសាងជាតិកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ ជាពិសេសបានលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។ ជាក់ស្តែងវត្តមានរបស់សម្តេចតេជោ ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺការលើកតម្កើងកិត្តិយសជាតិ ពោរពេញដោយមោទនភាព។

ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវីរភាព និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេបានមើលឃើញថា សម្តេចតេជោ ជាមេដឹកនាំដែលស្មោះស្ម័គ្រភក្តី និងមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ និងប្រជាជនកម្ពុជា។ ផ្តើមចេញពីក្តីស្មោះស្ម័ក្រ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិ និងប្រជាជននេះហើយ ទើបសម្តេចបានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងឡាយ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម កសាង និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានអះអាងថា ការដែលពួកគេមកជួបសំណេះសំណាលជាមួយសម្តេចតេជោ គឺជាកាយវិការ គឺជាទង្វើដែលផុសចេញពីចិត្ត ផុសចេញពីដូង នៃការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន មិនមែនជាការជួល ឬទិញដូរ ដូចការលើកឡើងពីក្រុមច្រណែននិន្ទាមួយក្រុមណានោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.