ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកទុក្ខជូនឧកញ៉ា កុក អាន ចំពោះមរណភាពឧកញ៉ា ឬទ្ធី សំណាង ត្រូវជាកូនប្រសារ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកទុក្ខជូនឧកញ៉ា កុក អាន ចំពោះមរណភាពឧកញ៉ា ឬទ្ធី សំណាង ត្រូវជាកូនប្រសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ជូនឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា ចំពោះមរណភាពរបស់ឧកញ៉ា ឬទ្ធី សំណាង ដែលត្រូវជាកូនប្រសារ។

នៅក្នុងសាររំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា «ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងមរណភាពរបស់ លោកឧកញ៉ា ឬទ្ធី សំណាង ត្រូវជាកូនប្រសារបស់ឯកឧត្តម និងលោកជំទាវ កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៥ វេលាម៉ោង០៨:០៨នាទីព្រឹក ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយរោគាពាធ»។

ការបាត់បង់រូបកាយ លោកឧកញ៉ា ឬទ្ធី សំណាង គឺជាការបាត់បង់នូវកូនប្រសា ស្វាមី ឪពុក ជាទីស្រឡាញ់បំផុតរបស់លោកជំទាវជាភរិយា កូនៗ ព្រមទាំងក្រុមគ្រួសារ និងជាការបាត់បង់ នូវពាណិជ្ជករដ៏ល្អមួយរូបដែលតែងជួយគាំពារដល់កិច្ចការសង្គមក្នុងវិស័យជាច្រើន ជាពិសេសគឺវិស័យមនុស្សធម៌ និងសិក្សាធិការអប់រំ។

ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧកញ៉ា ឬទ្ធី សំណាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.