ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ឯកឧត្តម ហ៊ុន ម៉ានី÷ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ សូមបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង

ឯកឧត្តម ហ៊ុន ម៉ានី÷ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ សូមបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុន ម៉ានី÷ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ សូមបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង ភរិយានៃសព និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្អូនប្រុសនៃសព ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់នៃសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ទូលព្រះបង្គុំជាខ្ញុំ ក៏សូមឆ្លៀតឱកាសនេះ ថ្វាយនូវការអរព្រះគុណចំពោះព្រះអង្គ ដែលសព្វព្រះរាជហរទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា«សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។ ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព។

នាឱកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំ ជំនួសមុខឱ្យក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរគ្រប់ព្រះអង្គដែលបានផ្ញើសាររំលែកទុក្ខ និងការនិមន្តចូលរួមក្នុងពិធីបុណ្យសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់។

ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងកំពុងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៃសព។

ជាចុងក្រោយ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័នមិនមែនរដ្ឋាភិបាល សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

សូមថ្លែងអំណរព្រះរាជគុណ សូមគោរពថ្លែងអំណរគុណ សូមថ្លែងអំណរគុណ និងសូមអរគុណ!

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.