ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ថ្កោលទោសជនអនាមិកប្រើប្រាស់រូប និងឈ្មោះសម្តេចពិជ័យសេនា ទៀ បាញ់ ក្លែងបន្លំនៅលើបណ្តាញសង្គម Facebook ក្នុងចេតនាបង្កចលលាចលក្នុងសង្គម

នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ថ្កោលទោសជនអនាមិកប្រើប្រាស់រូប និងឈ្មោះសម្តេចពិជ័យសេនា ទៀ បាញ់ ក្លែងបន្លំនៅលើបណ្តាញសង្គម Facebook ក្នុងចេតនាបង្កចលលាចលក្នុងសង្គម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានចេញសេក្តីប្រកាសព័ត៌មាន ច្រានចោលករណីជនអនាមិក បានប្រើប្រាស់រូបថត និងឈ្មោះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្លែងបន្លំនៅលើផេកហ្វេសប៊ុក (Facebook page) របស់ខ្លួនហើយ និងបានជេរប្រមាថ តិះដៀលគ្នា ដោយពាក្យសំដីមិនគប្បីនៅលើទំព័រហ្វេសប៊ុក (Facebook)។

ក្រសួងការពារជាតិ បានចាត់ទុកទង្វើដោយគ្មានការពិចារណា និងខ្វះសីលធម៌បែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខថ្នាក់ដឹកនាំកាពារជាតិ នៃកម្ពុជា។

ក្រសួងការពារជាតិ សូមអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក (Facebook) ក្លែងបន្លំខាងលើបញ្ឈប់សកម្មភាពយកឈ្មោះប្រមុខការពារជាតិ ឬក៏ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទៅប្រើប្រាស់ក្លែងបន្លំនៅលើបណ្ដាញសារព័ត៌មានសង្គម តទៅទៀត បើមិនដូច្នេះទេ ក្រសួងការពារជាតិ សហការជាមួយកម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.