ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល សម្រាប់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ, លោក អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញអនុសាសន៍ ៣បន្ថែម ដើម្បីឱ្យការ អនុវត្តន៍កាន់តែមានប្រសិទ្ធភាព

ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល សម្រាប់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ, លោក អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញអនុសាសន៍ ៣បន្ថែម ដើម្បីឱ្យការ អនុវត្តន៍កាន់តែមានប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ (FMIS Portal V1) នៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ បានដាក់ចេញនូវអនុសាសន៍ណែនាំសំខាន់ៗចំនួន ៣ចំណុច ដើម្បីឱ្យការអនុវត្តន៍ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ សម្រាប់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ កាន់តែទទួល បានប្រសិទ្ធភាពខ្ពស់។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមទាំងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។

អនុសាសន៍ណែនាំសំខាន់០៣ចំណុច របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រួមមាន៖

* ទី១៖ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដែលត្រូវប្រើប្រាស់ប្រព័ន្ធត្រូវរៀបចំជាក្រុមការងារទទួលបន្ទុកប្រើប្រាស់ប្រព័ន្ធ ក៏ដូចជាមន្ត្រីបង្គោលសម្រាប់ផ្តល់ព័ត៌មាន និង ស្នើការគំាទ្រនៅពេលជួបប្រទះបញ្ហានានា
*ទី២៖ រតនាគារខេត្ត ត្រូវត្រៀមសហការយ៉ាងជិតស្និទ្ធ និងជួយផ្តល់នូវការគាំទ្របន្ថែមប្រកបដោយភាពបុរេសកម្ម លើការប្រើប្រាស់ប្រព័ន្ធឱ្យគ្រប់ជ្រុងជ្រោយ និងអស់សេចក្តី ទៅកាន់រដ្ឋបាលស្រុក និងឃុំ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ
*ទី៣៖ ក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីផ្ដល់នូវការគាំទ្រប្រកបដោយភាពបុរេសកម្ម និង ផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានបញ្ជាក់ទៀតថា ជាមួយនឹងការអនុវត្តប្រព័ន្ធថ្មីនេះកិច្ចដំណើរការនេះនឹងត្រូវបានប្រែក្លាយជាការបញ្ជូនឯកសារជាលក្ខណៈឌីជីថលជំនួសវិញ ដែលនឹងធ្វើឱ្យមានផលចំណេញជាច្រើន ទាំងពេលវេលា និងថវិកា ជាពិសេសនឹងជួយបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តថវិកាសម្រាប់រដ្ឋបាលស្រុក និងឃុំផងដែរ។ រដ្ឋបាលស្រុកចំនួន៧៥ និងរដ្ឋបាលឃុំចំនួន១៨៥ នឹងចាប់ផ្ដើមសាកល្បងប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថលជំនាន់ទី១ មុនគេ មុននឹងឈានទៅពង្រីកការប្រើប្រាស់ ដល់រដ្ឋបាលស្រុក និងឃុំ ផ្សេងទៀតនៅទូទាំងប្រទេស។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ការរៀបចំឱ្យមានប្រព័ន្ធឯកសារឌីជីថលនេះ មិនមែនជាការចៃដន្យនោះទេ គឺជាការគិតគូរយ៉ាងច្បាស់លាស់ ផ្អែកតាមផែនការសកម្មភាព នៃ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥» របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ នៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការគិតគូរតម្រង់ទិសទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ការបង្កើតឡើងនូវប្រព័ន្ធឌីជីថលនេះគឺជាសក្ខីភាពមួយនៃសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលបានសម្រេចនៅក្នុងកាលៈទេសៈដ៏លំបាកកន្លងមក។ ស្របតាមអភិក្រម របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ការងារកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ មិនមានការបង្អង់ និងដំណើរថយក្រោយនោះឡើយ ខណៈដែលប្រទេសជាតិត្រូវជួបប្រឈម និងពុះពារឆ្លងកាត់វិបត្តិកូវីដ-១៩ ជាពិសេសការកសាង និងចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថល ស្របតាមគន្លងថ្មីរបស់ពិភព លោកនៅក្នុងយុគសម័យឧហ្សាហកម្ម ៤.០ ជាធ្នាក់ដ៏សំខាន់ក្នុងការសម្រួលដល់ការរស់នៅ ការប្រកបអាជីវកម្ម និងអភិវឌ្ឍប្រទេសជាតិទាំងមូល។

លោក អូន ព័ន្ធមុន្នីរ័ត្ន បានអះអាងថា ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាចលករដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អនូវប្រព័ន្ធគ្រប់គ្រង ធនធានហិរញ្ញវត្ថុ សាធារណៈរបស់ជាតិ ដែលមានដំណាក់កាលសំខាន់ៗចំនួន៤ រួមមាន៖ ភាពជឿទុកចិត្តបាននៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកា ទៅនឹងគោល នយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលឈានពីដំណាក់ទី៣ ទៅដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.