ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

លោក ឃួង ស្រេង៖ បើគ្មានសន្តិភាពទេ មិនអាចប្រកបរបរចិញ្ចឹមជីវិតបានទេ! សូមពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

លោក ឃួង ស្រេង៖ បើគ្មានសន្តិភាពទេ មិនអាចប្រកបរបរចិញ្ចឹមជីវិតបានទេ! សូមពលរដ្ឋទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា (CPP) និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា «ប្រទេសកម្ពុជាយើង បើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៉ីចិញ្ចឹមជីវិតបានទេ។ សូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបាន ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា»។

ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយយុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ចរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ។

លោក ឃួង ស្រេង បានលើកឡើងថា នៅភ្នំពេញ គណបក្សប្រជាជនកម្ពុជា មានសមាជិកបក្សរបស់ខ្លួនជាង ៧០ភាគរយ។ នេះពិតជាបង្ហាញអោយឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បក្សនៅតែដុសខាត់សម្រួចឲ្យមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា សមាជិកម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹកនៅពេលបោះឆ្នោត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការជួបសំណោះសំណាលជាមួយ យុវជន សកម្មជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជន សេដ្ឋកិច្ច រាជធានីភ្នំពេញនាពេលនេះ មានចំនួនជាង ៥០០០នាក់ ហើយពួកគាត់ គឺសុទ្ធតែមានមុខរបរ នៅក្នុងនិងក្រៅប្រព័ន្ធ។ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៉ីចិញ្ចឹមជីវិតបានទេ។ ដូច្នេះលោកសូមឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសន្តិភាពឲ្យបានដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក និងថែមទាំងលះបង់អាយុជីវិតថែមទៀត ហើយដើម្បីរក្សាសន្តិភាពនេះបាន គឺមានមធ្យោបាយតែមួយគត់ នោះគឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានបន្តថា «មានការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលចុះជួយប្រជាពលរដ្ឋភ្លាមៗ ដូច្នេះ សូមនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»៕

របាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងដែរថា សមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ឋានសេដ្ឋកិច្ចរាជធានីភ្នំពេញ មានចំនួន ៥១៧១នាក់ ស្រីចំនួន២០៧១នាក់។ ពួកគាត់បានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.