ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រគល់រង្វាន់ម៉ូតូ១គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សនិទ្ទេសA ១នាក់

អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រគល់រង្វាន់ម៉ូតូ១គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សនិទ្ទេសA ១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រគល់រង្វាន់ម៉ូតូ១គ្រឿង ដើម្បីលើកទឹកចិត្តដល់សិស្សនិទ្ទេសA ១នាក់

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា និងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និងនិទ្ទេសB នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជ័យលាភីនិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២២នេះ។

ឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេច តេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា ដោយបានធ្វើការកែទម្រង់វិស័យអប់រំទាំងបរិមាណ និងគុណភាព។ ឯកឧត្តម បញ្ជាក់ថា សិស្សានុសិស្សទាំងអស់ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការចាប់យកមុខជំនាញ ដើម្បីបន្តការសិក្សា និងត្រឡប់មកមប្រើការងារនៅខេត្តមណ្ឌលគិរីយើងវិញ ព្រោះខេត្តមណ្ឌលគិរី ជាខេត្តមួយពោរពេញដោយមានសក្តានុពលលើវិស័យទេសចរណ៍ ហើយរាជរដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគិរី ជាប៉ូលសេដ្ឋកិច្ចទី៤ ក្នុងចក្ខុវិស័យនៃផែនការមេ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។

ឯកឧត្តម ក៏បានចូលរួមសោកស្តាយចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ និងបានលើកទឹកចិត្តដល់ពួកគាត់ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំបន្តបន្ទាប់។ ឯកឧត្តម បន្ថែមថា សិស្សជ័យលាភី ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំទាំងខាងចំណេះដឹង ចំណេះធ្វើ ខាងសីលធម៌សុជីវធម៌ សម្រាប់យកទៅប្រើប្រាស់ឲ្យបានជាគុណប្រយោជន៍ ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង និងសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀត  សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេសA នឹងឧបត្ថម្ភម៉ូតូ ទោះបីជាប់ប៉ុន្មាននាក់ ក៏ដោយ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងឯកឧត្តម ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ បានឧបត្ថម្ភដល់សិស្សនិទ្ទេសA ជាបេក្ខជនចំនួន១នាក់ ទទួលបានម៉ូតូម៉ាក់ Honda Dream ស៊េរីឆ្នាំ២០២២ ចំនួន០១គ្រឿង មួកសុវត្ថិភាព ១សម្រាប់ សៀវភៅវចនានុក្រមខ្មែរ ១ក្បាល ដោយឡែក សិស្សានុសិស្សប្រឡងជាប់និទ្ទេសB ចំនួន ១៩នាក់  ក្នុងម្នាក់ៗទទួលបានសៀវភៅ វចនានុក្រមខ្មែរ ១ក្បាល និងថវិកា ១០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ នេះនៅខេត្តមណ្ឌលគិរី មានសិស្សសរុបចំនួន ៤៥៥នាក់ ស្រី ២៤៥នាក់ ប្រឡងជាប់ ៣៧៩នាក់ ស្រី២០៨នាក់ ក្នុងនោះ សិស្សជាប់និទ្ទេសA ចំនួន ១នាក់ជាបេក្ខជន សិស្សដែលប្រឡងជាប់និទ្ទេសB មានចំនួន១៩នាក់ និទ្ទេសC ៧៣នាក់ និទ្ទេសD ១៥៩នាក់ និងនិទ្ទេសE ១២៧នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.