ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្តាំមិនឲ្យគប់គិតឈ្មួញរកស៉ីខុសច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងស៉ីសំណូកសូកប៉ាន់

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ផ្តាំមិនឲ្យគប់គិតឈ្មួញរកស៉ីខុសច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងស៉ីសំណូកសូកប៉ាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើ មិនឲ្យគប់គិតឈ្មួញរកស៉ីខុសច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងស៉ីសំណូកសូកប៉ាន់ឡើយ។

លោកផ្តាំបែបនេះ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបិទវគ្គបំប៉នការងាររក្សាសណ្តាប់ធ្នាប់ ឆមាសទី១ ឆ្នាំ២០២២ នៅបញ្ជការដ្ឋាន ក្រោយពីសិក្ខាកាមបានហ្វឹកហ្វឺនរៀនសូត្រ អស់រយៈពេល ៣០ថ្ងៃ ដោយជោគជ័យនិងទទួលបាន ចំណេះដឹងបន្ថែម និងដោយបានការអនុញ្ញាត ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលបានសិក្សារៀនសូត្រ ទៅអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ ភាពសុចរិតទៀងត្រង់ អព្យាក្រឹតភាព ឥតលម្អៀង ក្នុងសកម្មភាពការងារ និងមិនប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាគប់គិតឲ្យឈ្មួញរកស៉ីខុសច្បាប់ និងមិនប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាស៉ីសំណូកសូកប៉ាន់តាមគ្រប់រូបភាព ពិសេសមិនកេងប្រវ័ញ្ចលើថវិកាសម្ភារៈ របស់កងទ័ព។ ជាងនេះដាច់ខាតស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបូរណភាពទឹកដី ការពារប្រជាពលរដ្ឋការពាររាជរដ្ឋាភិបាលស្របច្បាប់។

លោកមេបញ្ជាការបានដាស់តឿន ត្រូវមានវិន័យ ត្រូវស្តាប់បទបញ្ជា ត្រូវគោរពតួនាទីភារកិច្ចគាំទ្រកម្លាំងអនុវត្តច្បាប់ធានាការពារ ព្រៃឈើ ជលផល និងធនធានធម្មជាតិដទៃទៀត គាំទ្រការប្រមូលថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទប់ស្កាត់ការរកស៉ីគេចពន្ធ ដាក់ទោសអ្នករកស៉ីខុសច្បាប់ និងការពារអ្នករកស៉ីស្របច្បាប់។ ប្រកាន់នូវមនសិការ ភ្ញាក់រលឹក គោរពក្រឹត្យច្បាប់របស់រដ្ឋ គោរពវិន័យកងយោធពលខេមរភូមិន្ទ គោរពក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ គោរពបទបញ្ជា គោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ លើកកម្ពស់ស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំល្អ មានទំនាក់ទំនង និងធ្វើសហប្រតិបត្តិការល្អ ជាមួយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធ។

លោកមេបញ្ជាការសង្កត់ធ្ងន់ថា អនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ សៅ សុខា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ជួយគិតជួយធ្វើនិងរួមគ្នាទទួលខុសត្រូវ និងត្រូវប្រកាន់ភ្ជាប់នូវសុភាសិតមួយពោលថា នៅឲ្យប្រជាពលរដ្ឋស្រលាញ់ ចេញឲ្យប្រជាពលរដ្ឋនឹករលឹក។ ជាពិសេសសិក្ខាកាម ត្រូវខិតខំបង្ករបង្កើនផលដាំដុះ ចិញ្ចឹមសត្វ ដើម្បី បង្កើនជីវភាពក្នុងក្រុមគ្រួសារ ក៏ដូចជានៅក្នុងអង្គភាព បន្តការសិក្សាឈ្វេងយល់បន្ថែមទៀតតាមរយៈការស្រាវជ្រាវឯកសារលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពការងារ ។

លោកបានលើកឡើងដែរថា ក្នុងកំឡុងរៀនវគ្គបំប៉នខាងលើនេះ មានតែសិក្ខាកាមចំនួន០២នាកប៉ុណ្ណោះ ក្នុងចំណោម៣០នាក់ ដែលខ្សោយ ហើយត្រូវបានអង្គភាពឲ្យបន្តរៀនវគ្គបន្ថែមទៀត ចំណែក ២៨នាក់ទទួលបានចំណាត់ល្អ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.