គ.ជ.ប៖ គណបក្សនយោបាយចំនួន១៧ បានដាក់ភ្នាក់ងារជាង ៨ម៉ឺននាក់ សម្រាប់សង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
(ភ្នំពេញ)៖ តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតលទ្ធផលផ្លូវការនៃភ្នាក់ងារគណបក្សនយោបាយស្នើសុំចុះឈ្មោះគ.ជ.ប៖ គណបក្សនយោបាយចំនួន១៧ បានដាក់ភ្នាក់ងារជាង ៨ម៉ឺននាក់ សម្រាប់សង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥សង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបមានចំនួន ៨៨,០៥០នាក់ ក្នុងនោះស្ត្រីមានចំនួន ២៦,១៥៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន
ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។
គ.ជ.ប បានឱ្យដឹងថា យោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយដែលបានទទួលស្គាល់ឱ្យចុះឈ្មោះភ្នាក់ងារ ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មានសិទ្ធិផ្លាស់ប្ដូរភ្នាក់ងាររបស់ខ្លួន រហូតដល់ម៉ោង ១៧:៣០នាទី មួយថ្ងៃមុនថ្ងៃបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។
សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវគោរពច្បាប់ បទបញ្ជាដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕





