ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានណែ​នាំ​ដល់កងកម្លាំងទាំងអស់ ត្រូវថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រ ដ៏ឈឺចាប់ពីអតីតកាលកើតមានសាជាថ្មី ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ក្នុងឱកាសនាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនដល់កងទ័ពវិស្វកម្មអគ្គបញ្ជាការ នៅថ្ងៃទី១០ ខែឧសភា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងម្លាំងប្រដាប់អាវុធកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខែ្សបន្ទាត់ព្រំដែន។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីប្រវត្តិដ៏ជូរចត់ដែលមាតុភូមិកម្ពុជាធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម ការបែកបាក់ ពិសេសរបបប្រល័យពូជសាសន៍ និងបានរកឃើញមកវិញនូវសន្តិភាព តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន បង្កើតបានជាឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីក ចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ។

ឯកឧត្តម បានឱ្យដឹងថា ជាភ័ព្វសំណាងកម្ពុជា ដោយមានមេដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាច ក្លាហាន គឺ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ តាមរយៈជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ ដែលមានខ្លឹមសារស្នូល ៣ ជាសំខាន់ គឺ ជីវិត កម្មសិទ្ធ និងអាជីព។ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយល់ដឹងកាន់តែជ្រាលជ្រៅ និងទូលំទូលាយ អំពីអត្ថន័យ នៃនយោបាយ ឈ្នះ ឈ្នះ ហើយខិតខំលើកកម្ពស់មនសិការស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរាំងស្កាត់មិនឱ្យប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាលកើតមានសាជាថ្មី។ ពាក់ព័ន្ធដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន ត្រូវសិក្សាស្វែងយល់ច្បាស់លាស់ពីក្រមសីលធម៌នៃច្បាប់បោះឆ្នោត និងចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើយ៉ាងណាឱ្យដំណើរការ បោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានការគំរាមកំហែង និងអំពើហិង្សាផ្សេងៗកើតឡើង៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.