សមត្ថកិច្ចព្រំដែនទាំង ៦ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ សហការចុះទប់ស្កាត់តាមខ្សែបន្ទាត់ព្រំដែន និងទទួលពលរដ្ឋចំនួន ៤៧ នាក់មកដីខ្មែរវិញ

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូច នគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង ៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំតាស្តា និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ០២ លើក សរុបចំនួន៤៧នាក់ ស្រី ១៣ នាក់ ក្មេង ៨ នាក់ក្មេងស្រី ២ នាក់ ។
ក្រោយពីទទួលបានកម្លាំងយើងបានកត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំរួចប្រគល់បងប្អូនទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើការត្រួតពិនិត្យសុខភាពនិងស្គែនប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍។ ជាលទ្ធផល ៖ ត្រឹមត្រូវទាំងអស់ ។
បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕



