ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

លោក ម៉ុក ម៉ារ៉េត ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពភរិយារបស់លោក

លោក ម៉ុក ម៉ារ៉េត ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពភរិយារបស់លោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន  ទទួលបាន លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ថា លោក និងក្រុមគ្រួសារ សូមសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ លោកស្រី ម៉ែន សំអន ដែលបានចូលរួមរំលែកទុក្ខក្នុងឱកាសដ៏ក្រៀមក្រំនៃពិធីបុណ្យសពរបស់ភរិយា ម្ដាយ ម្ដាយក្មេក និងជីដូន ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

លោកបន្ដថា សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់លោកស្រីឧបនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះលោក ព្រមទាំងក្រុមគ្រួសារទាំងអស់គ្នា ដែលធ្វើឲ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន បានឡើយ។

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.