ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសមិទ្ធផលជាច្រើន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ នៅស្រុកកោះធំ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មានសមិទ្ធផលជាច្រើន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ នៅស្រុកកោះធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា មានសមិទ្ធផលជាច្រើនបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ នៅស្រុកកោះធំ ដែលរួមមានផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យតេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ ប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើង ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងដូចនេះ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអារមេមួយខ្សែប្រវែង ៨៨៥ម៉ែត្រ និងស្ពាន បេឡេត៍មួយកន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ៥៦០នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិ មានសុខ សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសភាពជោគជ័យ នៃការប្រយុទ្ធ ប្រឆាំង នឹ ងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រទេសកម្ពុជា បានបើកដំណើរការ សេដ្ឋកិច្ចសង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវពេលយប់ តាមបណ្ដាញផ្លូវបេតុងដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបានសន្តិសុខសុវត្ថិភាពផងដែរ។

សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអារមេ ប្រវែង៨៨៥ម៉ែត្រ និងស្ពានមួយកន្លែងនេះ នឹងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.