ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយអាវភ្លៀវ ដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយអាវភ្លៀវ ដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ប៉ៃលិន)៖ ក្រោយពីទទួលបានអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ បានធ្វើការបែងចែកជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ និងបែងចែកជូនដល់មេបញ្ជាការតាមបណ្តាអង្គភាពចំណុះ។

ក្នុងពេលចែកអាវភ្លៀង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងថា ក្រោយពីទទួលបានអាវភ្លៀង មេបញ្ជាការគ្រប់កងឯកភាព ចំណុះទីបញ្ជាការទាំងអស់ ត្រូវរួសរាន់បន្តបើកចែកដល់ដៃកងទ័ពឲ្យបានឆាប់បំផុត ព្រោះរដូវកាលនេះគឺជារដូវភ្លៀងធ្លាក់។

ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវភ្លៀង នៅរដូវភ្លៀង និងថវិកា សម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានបញ្ជូនដល់ដៃកងកម្លាំងគ្រប់អង្គភាព។

សូមជម្រាបថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោកវរសនីយ៍ឯក តូ គីមឃុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី កែម អនុជ បានចូលរួមពិធីទទួលអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.