ឯកឧត្តម ញ៉ែម សំអឿន ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបា នអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមកពី(អតីតសមាជិកគណបក្សសង្រ្គោះជាតិCNRP
ខេត្តរតនគិរី÷នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២
ឯកឧត្តម ញ៉ែម សំអឿន ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាបា នអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមកពី(អតីតសមាជិកគណបក្សសង្រ្គោះជាតិCNRP បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណភ្លេីងទៀន) សមាជិកគណបក្សហ៊្វុនស៊ីនប៉ិច និងសមាជិកគណបក្សខ្មែររួបរួមជាតិ សរុបចំនួន១២៦នាក់ ស្រី៦២នាក់ នៅឃុំល្បាំង១ និងឃុំល្បាំង២ (ក្នុងនោះមាន បេក្ខជន២រូបឈរឈ្មោះបោះឆ្នោត គឺលោកស្រី ភីម ស្រី លេខរៀងទី៦ និងលោក ឡយ សុភ លេខរៀងទី៧ មកពីគណបក្សភ្លេីងទៀន )ដែលបាន សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស
ប្រជាជនកម្ពុជា ។
បើតាមពាក្យស្នើសុំលាងលែង និងពាក្យសុំចូលជាសមាជិកគណបក្ស របស់បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណបក្សភ្លេីងទៀន បានបញ្ជាក់ថា មូលហេតុដែលពួកគាត់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស
ប្រជាជនកម្ពុជា គឺពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន។ ហើយពេញចិត្តចំពោះការដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហេីយបានរួមសុខរួមទុក្ខជាមួយប្រជាជន មិនបោះបង់ចោលប្រជាជន មិនរត់ចោលប្រជាជន។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងដោយមេីលឃេីញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទេីបពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មាន
ការបង្ខិតបង្ខំឡើយ។




