ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ឯកឧត្តម លី វ៉ាន់​ហុង អញ្ជើញ​សំណេះសំណាល និង​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ

ឯកឧត្តម លី វ៉ាន់​ហុង អញ្ជើញ​សំណេះសំណាល និង​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម លី វ៉ាន់​ហុង អញ្ជើញ​សំណេះសំណាល និង​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ

​ខេត្ត​កំពង់ចាម​: ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២២​ម្សិលមិញ​នេះ បាន​ជំរុញ​ឲ្យ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​ខិតខំ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស ដើម្បី​ឈាន​ទៅរក​ជ័យជម្នះ បន្តបន្ទាប់​ថែម​នៅពេល​ខាងមុខ​។​

​ក្នុង​ពិធី​នេះ ឯកឧត្តម លី វ៉ាន់​ហុង ក៏​បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ប្រទសជាតិ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ល្អ ក្នុង​ប្រទេស​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​លើ​ឆាក​អន្តរជាតិ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា «​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថា្នក់​លេខ​២ នៅលើ​ពិភពលោក​សម្រាប់​ការចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ដល់​ប្រជាជន​នៅក្នុង​ប្រទេស​»​។​

​ការលើកឡើង​បែប​នេះ​របស់​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម គឺ​នៅក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន ភូមិ​អង្គរជ័យ​លើ ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម និង​កែសម្រួល​ក្រុមការងារ​គណបក្ស​ចុះជួយ​ភូមិ​អង្គ​លើ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ភូមិ​-​ឃុំ​-​ស្រុក គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ភូមិ​អង្គរជ័យ​លើ​នេះ​។​

​ឯកឧត្តម លី វ៉ាន់​ហុង បានប្រគល់​សេចក្តី​តែងតាំង​សម្រេច​ថ្មី​ជូន​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ជា​ប្រធាន​ក្រុមការងារ និង​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​គណបក្ស​ចុះ ជួយ​ភូមិ​អង្គ​ជយ័​លើ ស្រុក​កោះសូទិន ខេត្ត​កំពុងចាម ដើម្បី​ដឹកនាំ​ចលនា​ការងារ​ជួយ​ប្រជាជន​ក្នុងភូមិ ឲ្យ​ពួកគាត់​កាន់តែ​យល់ច្បាស់​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន ដែល​ស្ថាបនិក​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភណ្ឌ័ ក្រោយពី​ទទួលបាន​សេចក្តី​តែងតាំង​ជា​ប្រធាន​ក្រុមការងារ បាន​មានមតិ​សំណេះសំណាល និង​ជម្រាបជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជាង​២៥០​នាក់ អំពី​ផែនការ​នានា​របស់​ក្រុមការងារ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន នៅក្នុង​មូលដ្ឋាន ដែល​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​

​ឯកឧត្តម ម៉េង សុភ័ណ្ឌ ក៏បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ផង​ដែរ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​តម្រូវការ​ចាំបាច់ របស់​ប្រជាជន​ភូមិ​អង្គរជ័យ​លើ មានដូចជា តម្លាភាព​ការ​ក្នុង​ការទទួលបាន​សេវាសាធារណៈ បញ្ហា​ពាក់ព័ន្ធ​ផ្លូវច្បាប់ យុត្តិធម៌​សង្គម ភូមិ​មាន​សុវត្ថិភាព ការអប់រំ ពង្រឹង​សមត្ថភាព​ផ្នែក​វិស័យ​កសិកម្ម និង​ជួយ​ស្វែងរក​ទីផ្សារ​របស់​ពួកគាត់ ជាដើម​។​

​ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍ថា ខ្ញុំ​បបួល​គ្នា​ធ្វើការ​នេះ ដោយសារ​ខ្ញុំ​ជឿជាក់ថា ពួក​យើង​អាច​ធ្វើបាន ហើយ​យើង​នឹង​ប្រឹង​ឲ្យអស់​លទ្ធភាព ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ គឺ​ធ្វើ​យ៉ាងណា រកឲ្យឃើញ​នូវ​បញ្ហា​ប្រឈម​របស់​ពួកគាត់ រួច​ហើយ​រក​វិធី​ដោះស្រាយ​ជូន​ពួកគាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.