គណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែតអញ្ជើញចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសរុបមានចំនួន ៣០០នាក់នៅក្នុងភូមិទួលប្រាសាទ!
ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃសៅរ៍៧កើត ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភាឆ្នាំ២០២២នេះលោក កែវ តារារស្មី អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតតំណាងឱ្យ លោក គាត ហ៊ុល ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតបានអញ្ជើញចុះសួរសុខទុក្ខនឹងជួបសំណេះសំណាលជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានិងចែកអំណោយសារ៉ុងចំនួន ៣០០ នាក់ក្នុងមួយនាក់ទទួលបានសារ៉ុង១ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតដោយមានការអញ្ជើញចូលរួមមាន៖.លោក លោកស្រី ក្រុមការងារគណបក្សក្រុងប៉ោយប៉ែត ចុះជួយសង្កាត់ប៉ោយប៉ែតនិងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយក្នុងសង្កាត់ប៉ោយប៉ែតផងដែរ។
ពិធីសំណេះសំណាលនេះមានការចូលរួមសមាជិកសង្កាត់ប៉ោយប៉ែតមានឈ្មោះដូចខាងក្រោម៖
១-លោក ភោគ លន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត
២-លោក ប៊ុន សុវុទ្ធា អនុប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត .
៣-លោក សាន់ អែលម៉ាត់ អនុប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត.
៤-លោក នុត ថា សមាជិកអចិន្ត្រៃយ៍.គណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត
៥-លោក ជីម សឿន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត
៦-លោក មាស ចាន់ថន សមាជិក.គណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត
នឹងលោក លោកស្រី ប្រធានសាខាបក្សភូមិនិងសមាជិកសមាជិកា ចូលរួមសរុប៣០០នាក់។
ក្នុងខណៈពេលនោះលោក កែវ តារារស្មី អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែតក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់បញ្ចប់ពិធីនេះដែលជួបសំណេះសំណាលជាមួយបងប្អូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានិងចែកអំណោយសារ៉ុងមសនចំនួន ៣០០ នាក់ស្ថិតនៅភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។




