ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ភរិយាសម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពព្រឹទ្ធាចារ្យ ហ៊ុន ណេង ខណៈសម្តេចក្រឡាហោម ជាប់រវល់ពិនិត្យសុខភាពនៅប្រទេសបារាំង

ភរិយាសម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពព្រឹទ្ធាចារ្យ ហ៊ុន ណេង ខណៈសម្តេចក្រឡាហោម ជាប់រវល់ពិនិត្យសុខភាពនៅប្រទេសបារាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោកជំទាវ ញ៉ែម សាខន សខេង ភរិយារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមពិធីបុណ្យ ទក្ខិណានុប្បទានឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា។

ដោយឡែកសម្តេចក្រឡាហោម ស ខេង មិនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះឡើយ ដោយសម្តេចបានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសបារាំងតាំងពីថ្ងៃទី០២ ខែឧសភា មកម្ល៉េះ។

លោកជំទាវ ញ៉ែម សាខន ស ខេង បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសាច់ញាតិសព។ លោកជំទាវ បានលើកឡើងថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង គឺជាកុលបុត្រខ្មែរដ៏ឆ្នើម និងជាវីរជន ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិដ៏មោះមុតមួយរូបដែលធ្លាប់បានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារមិនខ្លាចនឿយហត់ចូលរួម ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

មរណភាពព្រឹទ្ធាចារ្យ ហ៊ុន ណេង មិនត្រឹមតែជាការ បាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់លោកជំទាវ និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុត នូវឥស្សរជនជាន់ ខ្ពស់មួយរូប។

លោកជំទាវ បានលើកឡើងទៀតថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង តែងបម្រើយ៉ាងស្មោះស្ម័គ្រចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមចំណែកបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន រួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ អស់រយៈពេលជាច្រើនទសវត្សកន្លងមក រហូតដល់អវសាននៃជីវិតរបស់ឯកឧត្តម។

ស្ថិតក្នុងវេលាដ៏សោកសង្រេង ប្រកបដោយសេចក្តីសង្វេគក្រៀមក្រំនេះ លោកជំទាវ ញ៉ែម សាខន សខេង និងក្រុមគ្រួសារ បានចូលរួមរំលែកនូវមរណទុក្ខជាមួយលោកស្រី លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួង ដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ។ សពព្រឹទ្ធាចារ្យ ហ៊ុន ណេង ត្រូវបានតម្កល់ប្រារព្ធពិធីបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.