ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អគ្គនាយករងពន្ធដារ៖ ការចែករំលែកចំណេះដឹង ជាកត្តារួមចំណែកដល់ការប្រមូលពន្ធ និងការផ្ដល់សេវាពន្ធដារដ៏ល្អជូនពលរដ្ឋ

អគ្គនាយករងពន្ធដារ៖ ការចែករំលែកចំណេះដឹង ជាកត្តារួមចំណែកដល់ការប្រមូលពន្ធ និងការផ្ដល់សេវាពន្ធដារដ៏ល្អជូនពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការចូលរួមចែករំលែកចំណេះដឹងនានា របស់អគ្គនាយកដ្ឋានពន្ធដារ និងដៃគូពាក់ព័ន្ធជាកត្តារួមចំណែកដល់ការប្រមូលពន្ធ និងការផ្ដល់សេវាពន្ធដារដ៏ល្អជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់លោក កែន សម្បត្តិ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋារពន្ធដារ បានរៀបចំសិក្ខាសាលាចែកបណ្ដុះបណ្ដាលស្ដីពី «ការវាយតម្លៃអចលនទ្រព្យ» រៀបចំឡើងនៅសាលាជាតិពន្ធដារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

លោក កែន សម្បត្តិ បានថ្លែងថា «ការយកចិត្តទុកដាក់ចែករំលែកចំណេះដឹងនានា ជាកត្តារួមចំណែកមួយដល់ការប្រមូលពន្ធ និងការផ្ដល់សេវាពន្ធដារដ៏ល្អ ដល់សាធារណជន ដែលសំដៅពង្រឹង និងធានាបាននូវអនុលោមភាព»។

លោកបានបញ្ជាក់ថា ចំណេះដឹងមានសារៈសំខាន់ណាស់ ដោយមិនអាចកាត់ផ្ដាច់បាននោះទេ ដូចវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ នឹងចូលរួមជំរុញបន្ថែមនូវចំណេះដឹង ដល់បងប្អូនសាធារណជន។ ការតស៊ូរៀនសូត្របង្កើនចំណេះដឹងជារឿងចាំបាច់បំផុតមួយ និងធ្វើឲ្យយើងរីកចម្រើន។

លោកបានបន្ថែមថា សម្រាប់វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ សូមលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់សិក្សា យកចិត្តទុកដាក់រៀនសូត្រ ដើម្បីប្រឡប់ជាប់ និងយកចំណេះជំនាញ ទៅប្រើប្រាស់ឲ្យចំគោលដៅ។ ចំពោះវគ្គបណ្ដុះបណ្ដាលការវាយតម្លៃអចលនទ្រព្យនេះ ជាវគ្គបណ្ដុះបណ្ដាលដ៏ល្អ និងមានសារៈខាន់ណាស់ ចំណេះដឹងនេះអាចយកប្រើប្រាស់ទាំងលើវិស័យអចលនទ្រព្យ និងវិស័យពន្ធដារ។

លោកបានបញ្ជាក់ថា ដោយសារតែចំណេះដឹងផ្នែកពន្ធដារមានកាន់តែទូលំទូលាយនេះ បានធ្វើឲ្យការប្រមូលពន្ធដារសម្រេចបានលើសផែនការ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ទៀតផង។ លទ្ធផលនៃភាពជោគជ័យលើការប្រមូលពន្ធនេះ បានមកពីប្រទេកម្ពុជាមានសុខសន្ដិភាព, អគ្គនាយកដ្ឋានពន្ធដារមានយុទ្ធសាស្រ្ដកៀងគរចំណូល ដោយធ្វើឲ្យប្រសើរឡើងនៃការចុះបញ្ជី ភាពល្អប្រសើរនៃការបង់ពន្ធជាដើម។

លោកបន្ថែមថា មន្រ្ដីពន្ធដារជាមន្រ្ដីដែលមានសមត្ថភាព ដោយសារតែស្ថាប័នពន្ធដារជាស្ថាប័នបង្កើនចំណេះដឹង មានវគ្គបណ្ដុះបណ្ដាល ដល់គ្រប់មន្រ្ដីជាបន្ដបន្ទាប់ ធ្វើឲ្យមន្រ្ដីពន្ធដារកាន់តែមានសមត្ថភាពខ្ពស់ ក្នុងការបម្រើសេវាកម្មដល់សាធារណជន។

លោកឧកញ៉ា ចេង ខេង នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Properties Limited (CPL) បានថ្លែងឲ្យដឹងថា «វគ្គបណ្ដុះបណ្ដាលនេះជាវគ្គដល់ល្អបំផុតចំពោះសាធារណជន ហើយសម្រាប់បងប្អូនប្រជាពលរដ្ឋណា ដែលខ្វះខាតនូវចំណេះដឹងដីធ្លី ខ្ញុំនឹងស្ម័គ្រចិត្តជួយបណ្ដុះបណ្ដាលជាប់ជាប្រចាំលើវិស័យនេះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.