ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់​ដំបង

មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់​ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានសន្តិសុខសង្គម

មុខសញ្ញាគ្រឿងញៀនចំនួន០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅក្រុងបាត់​ដំបង

បាត់ដំបង-កាលពីថ្ងៃសុក្រ​៦កេីតខែ​ពិសាខឆ្នាំខាល​ចត្វាស័​ក​​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោក​ កុយ​ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍ឯក​ សុខ​ និមល​ នាយ​ការិយាល័យប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងក្នុងការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ ប្រឆាំងបទល្មើស នៃស្នងការដ្ឋា​ននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបាន ករណី ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្ដែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហូត សាវី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យក និងឆែកឆេរបាន រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ២៣៣,៧២ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំ​បងផងនោះ​ នៅថ្ងៃដដែលសមត្ថកិច្ចបានបន្តឃា​ត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ទៀ​ត​ឈ្មោះ​សេង​ សុវណ្ណារ៉ា​ ហៅទូភេទប្រុសអាយុ​៣៣ឆ្នាំស្នាក់នៅបណ្តោះអាសន្ននៅភូមិរំចេក​៤សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ដោយដកហូតបាន៖
-អាវុធខ្លី(បាញ់គ្រាប់ជ័រប្រេីហ្កាស)ចំនួន០២ដេីម
-ទូរស័ព្ទដៃចំនួន០១គ្រឿងនិងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នមន្រ្តីក្នុងការិយាល័យនេះកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់​ការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.