ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

រដ្ឋបាលខេត្តក្រចេះ ណែនាំដល់ពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដីដោយខុសច្បាប់ ក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅស្រុកព្រែកប្រសព្វ

រដ្ឋបាលខេត្តក្រចេះ ណែនាំដល់ពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដីដោយខុសច្បាប់ ក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅស្រុកព្រែកប្រសព្វ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់សកម្មភាពចុះទន្ទ្រានបោះបង្គោលដីរដ្ឋជាបន្ទាន់ ក្នុងទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច CHPB ក្នុងឃុំកំពងចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មុនអាជ្ញាធរចុះអនុវត្តន៍ច្បាប់។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កន្លងមកក្រុមការងារ ចម្រុះខេត្ត ស្រុក ឃុំ រួមជាមួយក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យវាស់វែង និងបានកាត់ចេញនូវផលប៉ះពាល់ដីស្រែចំការរបស់ប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលកន្លងមក ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ស៊ី អេច ភី ប៊ី ស្ថិតនៅឃុំកំពង់ចាម ឃុំវឌ្ឍនៈ ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

បន្ទាប់ពីបានកាត់ឆ្កៀលនូវផលប៉ះពាល់រួចមក ក្រុមការងារចម្រុះនៃគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ បានចុះកាយក្រវ៉ាត់ព្រំដីដែលនៅសល់ដើម្បីចុះបញ្ជីជាដី ឯកជនរបស់រដ្ឋ។ ប៉ុន្តែក្នុងពេលថ្មីៗនេះមានមេខ្យល់ចុះទៅ ឃោសនាកៀរគរអូសទាញ ប្រជាពលរដ្ឋឲ្យចូលទន្ទ្រានហ៊ុព័ទ្ធបោះបង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែល បានកាយរួច យ៉ាងអនាធិបតេយ្យ។ ទង្វើបែបនេះគឺជាអំពើខុសច្បាប់ រដ្ឋបាលខេត្តក្រចេះចាត់ទុកជាសកម្មភាពញុះញង់ ប្រព្រឹត្តបទល្មើស បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

រដ្ឋបាលខេត្តក្រចេះ ក៏បានអំពាវនាវដល់សាធារណជន មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលបាននឹងកំពុងចូលរួម ជាមេខ្យល់ ដែលបានឃោសនា គៀងគរ អូសទាញឲ្យចូលទន្ទ្រានហ៊ុព័ទ្ធបោះ បង្គោលយកដីរដ្ឋ នៅក្នុងក្រវ៉ាត់ព្រំដីដែលបានកាយរួច ត្រូវបញ្ឈប់សកម្មភានេះជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.