ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (វត្តភ្នំទួល) ឃុំចុងជាច ស្រុកតំបែរ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (វត្តភ្នំទួល) ឃុំចុងជាច ស្រុកតំបែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (វត្តភ្នំទួល) ឃុំចុងជាច ស្រុកតំបែរ

នាព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីគង់សំរឹទ្ធ (វត្តភ្នំទួល) ឃុំចុងជាច ស្រុកតំបែរ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកតំបែរ ឯកឧត្តមប្រធានក្រុមការងារចុះឃុំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត សប្បុរសជន លោកអភិបាល ស្រុក សមាជិកក្រុម ប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពលរដអញ្ជើញមកពីឃុំចុងជាច និងឃុំនាងទើត សរុបចំនួនជាង ៧០០នាក់។

មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះ និងបងប្អូនទូទាំងស្រុកតំបែរ ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឧបដ្ឋានសាលា ឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ ក្រៅពីវិស័យពុទ្ធចក្រ ក្រុមការងារបានចូលរួមយ៉ាងសកម្ម ព្រមទាំងលះបងកាយ ចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមសំខាន់ៗដែលបងប្អូនមូលដ្ឋានបានជួបដូចជា៖ គោលនយោបាយ ក៣ គ្រោះថ្នាក់ចរាចរ ខ្យល់កន្រ្ទាក់ ជួសជុល កសាងផ្លូវលំ តបណ្តាញអគ្គីសនី ឧបត្ថម្ភចាស់ជរាគ្មានទីពឹង សង់ផ្ទះសប្បុរសធម៌ ជួសជុលដំបូលសាលារៀន និងសកម្មភាពចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។ល។ សមិទ្ធផលនេះ ឯកឧត្តមប្រធានបានវាយ តម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងកោត សរសើរចំពោះសិល្ប:នៃការចែករំលែកនេះ ព្រោះពិតជាបានចូលរួមគិតគូយកចិត្តទុកដាក់ដើម្បីលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍមូលដ្ឋាន និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពមូលដ្ឋាន។

ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង បងប្អូន ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី បញ្ហាទីផ្សារផលិតផលកសិកម្ម និងជាពិសេសគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋា ភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើន។ សេចក្តីសុខ សេចក្តីចម្រើន ការជួបជុំ និងភាពសុខដុរមនាដែលយើងមានថ្ងៃនេះ តាងនាមឲ្យបងប្អូនទូទាំងខេត្តត្បូវឃ្មុំ ស្រុកតំបែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងអភិវឌ្ឍប្រទេស និងជាពិសេសសម្តេចដែលបានស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យការគ្រប់ គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ ដើម្បីរក្សា ការពារបាននូវសន្តិភាព និងបន្តការអភិវឌ្ឍមាតុប្រទេស លោកបានសំណូមពរឲ្យបងប្អូនគ្រប់ៗគ្នា ត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខ បោះឆ្នោតជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើង កូនចៅយើង និងប្រទេសជាតិយើង។

ក្នុងនាមឲ្យសមាជិករាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដោយឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាឧត្តមស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជាជីតា បានទទួលមរណ:ភាពកាលពីថ្ងៃទី៥ ដោយរោគាពាធ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ចុងបញ្ចប់នៃពិធី ឯកឧត្តមប្រធានក្រុមការងារបានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជូនឯកឧត្តម លោកជំទាវជាសមាជិកក្រុមការងារ ឯកឧត្តម លោកជំទាវជាសប្បុរសជន និងសហ ការី និងកាត់ខ្សែបូរសម្ពោធឧបដ្ឋានសាលា និងបានឧបត្ថម្ភព្រះចៅអធិការវត្តចំនួន ២០លានរៀល វត្តប្រជុំបុត្រ ៨លានរៀល (សម្រាប់កសាងព្រះវិហារ) យុវជន ស.ស.យ.ក ១០លានរៀល (សម្រាប់ធ្វើការបណ្តុះបណ្តាល) យាជី តាជី និងបងប្អូនពុទ្ធបរិស័ទម្នាក់ៗ ២០ ០០០រៀល។

             

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.