ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អគ្គនាយកពន្ធដារ៖ ការដាក់ឲ្យប្រើប្រាស់កម្មវិធី «វិក្កយបត្រនាំសំណាង» ប្រៀបដូចជាព្រួញមួយ បាញ់បានសត្វច្រើន ដើម្បីបង្កើនការប្រមូលព័ត៌មាន និងពង្រឹងយុទ្ធសាស្រ្ដកៀងគរចំណូល

អគ្គនាយកពន្ធដារ៖ ការដាក់ឲ្យប្រើប្រាស់កម្មវិធី «វិក្កយបត្រនាំសំណាង» ប្រៀបដូចជាព្រួញមួយ បាញ់បានសត្វច្រើន ដើម្បីបង្កើនការប្រមូលព័ត៌មាន និងពង្រឹងយុទ្ធសាស្រ្ដកៀងគរចំណូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធី វិក្កយបត្រនាំសំណាង «GDT Lucky Draw App» ដើម្បីឲ្យប្រជាពលរដ្ឋផ្ញើវិក្ដយបត្រ (Invoice) ចូលមានឱកាសចាប់ឆ្នោតយករង្វាន់។

លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអបអរសារទរ ចំពោះការដាក់ដំណើរការកម្មវិធី វិក្កយបត្រនាំសំណាង និងបានចាត់ទុកថា ការដាក់ឲ្យប្រើប្រាស់កម្មវិធី «វិក្កយបត្រនាំសំណាង» ដើម្បីបង្កើនការប្រមូលព័ត៌មាន និងពង្រឹងយុទ្ធសាស្រ្ដកៀងគរចំណូល។

លោក គង់ វិបុល បានថ្លែងថា «ការដាក់ឲ្យប្រើប្រាស់កម្មវិធី វិក្កយបត្រនាំសំណាង ជាយន្ដការមួយក្នុងវិធានការរាប់សិនដទៃទៀត នៃវិធានការរបស់ពន្ធដារ ដើម្បីពង្រឹងអនុឡោមភាព ពង្រឹងការប្រមូលចំណូលឲ្យមានចីរភាព។ ចំពោះកម្មវិធីនេះប្រៀបដូចជាព្រួញមួយ ដែលបាញ់បានសត្វច្រើន តាមរយៈការពង្រឹងការប្រមូលចំណូល, ពង្រឹងការអនុវត្តន៍វិក្កយបត្រ ដែលបានណែនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពន្ធដារ»។

លោកបានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់កម្មវិធីវិក្កយបត្រនេះ ធ្វើឡើងក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត ដែលបានចែងរួចរាល់ក្នុងយុទ្ធសាស្រ្ដកៀងគរចំណូល។ កម្មវិធីវិក្កយបត្រនាំសំណាង នឹងរួមចំណែកជួយប្រមូលពន្ធឲ្យអស់ពីសក្ដានុពល។

លោកបានបញ្ជាក់បន្ថែមថា ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើរវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាងនេះ។

លោកបានបន្ថែមថា ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើរចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាងរបស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។ ចំពោះបញ្ហានេះប្រៀបដូចជាការប្រមូលព័ត៌មានជូន ដល់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដើរទៅរកអ្នកដែលមិនបានមកចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ ឲ្យមកចុះបញ្ជី។

លោកបន្ថែមថា នេះជាឱកាសមួយ ជាព័ត៌មាន និងជាយន្ដការមួយ ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារ មន្រ្ដីតាមបណ្ដាខេត្ត ខណ្ឌ ក៏ចុះដល់មូលដ្ឋានតាមបណ្ដាហាងនានា ដែលមិនបានចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ ធ្វើការណែនាំ និងតម្រូវឲ្យទៅចុះបញ្ជីជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.