ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់រានមានជីវិតឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់រានមានជីវិតឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ នៅស្រុកស្វាយទាប បញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់រានមានជីវិតឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយពីប្រទេស ដែលនៅសល់ផេះផង់ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ការថ្លែងបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ បានធ្វើឡើងក្នុងពិធីស្រោចស្រពសុគន្ធវារី អានព្រះរាជក្រឹត្យ ប្រកាសនីយបត្រប្រគេនព្រះសុមេធធម្មញាណគិតរ័ត្នមុនី ព្រះរាជាគណៈថ្នាក់ កិត្តិយសជំនួយការសាលាគណខេត្ត និងជាព្រះចៅអធិការវត្តពោធិបន្ទាយ ស្ថិតក្នុងភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមពីអាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទ ព្រះសង្ឃសិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងរួមចំណែកការអភិវឌ្ឍន៍មូលដ្ឋាន ជាមួយរាជរដ្ឋាភិបាល ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់មិនតែប៉ុណ្ណោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ៗគ្នាដែលធ្វើឲ្យសហគមន៍យើងមានភាពស៊ាំនៅមូលដ្ឋានជាមួយជំងឺនេះផងដែរ។

លោកបានបន្តថា វិស័យព្រះពុទ្ធសាសនា បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្ស ឲ្យធ្វើអំពើល្អដឹងខុសដឹងត្រូវ និងបានរួមចំណែកអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង មានសីលធម៌ល្អ នៅក្នុងសង្គម។ ហើយថ្ងៃនេះ គឺជាថ្ងៃដ៏ល្អមួយ បានធ្វើពិធីស្រោចស្រពសុគន្ធវ៉ារី ដល់ព្រះគ្រូចៅអធិការវត្តពោធិបន្ទាយ ដែលមានស្នាដៃល្អហើយ ត្រូវបានតែងតាំង និងផ្ដល់គោរមងារជាព្រះរាជគណៈថ្នាក់កិត្តិយសផងដែរ។

លោក ចៅ ភិរុណ ក៏បានជំរុញដល់ព្រះគ្រូចៅអធិការថ្មី ក្រោយពីការតែងតាំងជាព្រះចៅអធិការនេះហើយ ត្រូវមានភាពសាមគ្គីគ្នាជាធ្លុងមួយ ជាមួយគណៈកម្មការអាចារ្យវត្ត ប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ឲ្យបានល្អ គឺធ្វើយ៉ាងណាបន្តកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីអារាមវត្តពោធិបន្ទាយនេះ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត ជាពិសេសត្រូវដឹកនាំព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានល្អប្រសើរ ចៀសវាងការដឹកនាំណាមួយ នាំឲ្យប្រាសចាកពីន័យរបស់ព្រះពុទ្ធសាសនានៃយើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.