ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

កម្លាំងនគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន​០៣​នាក់ រួមនិងវត្ថុតាងមួយចំនួន

កម្លាំងនគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន​០៣​នាក់ រួមនិងវត្ថុតាងមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កម្លាំងនគរបាលស្រុកកំរៀងបង្រ្កាបករណីគ្រឿង​ញៀនមួយករណីឃាត់ខ្លួនជនសង្ស័យចំនួន​០៣​នាក់ រួមនិងវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង ÷ នៅថ្ងៃ​ អង្គារ​ ៣កេីត​ខែ​ពិសាខ​ឆ្នាំខាលចត្វាស័កព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២​០​២២វេលាម៉ោង២២ និង០០នាទីនៅចំណុចភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឯកឧត្តម ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការ​ងារ​ប្រឆាំងគ្រឿងញៀន​ ​និងដោយបានការសម្រប​សម្រួលលេីនីតិវិធីពីឯកឧត្តម ​កែវ​ សុជាតិ​ ព្រះរា​ជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិការ​នគរបាលស្រុកកំរៀងបានដឹកនាំកម្លាំងផ្នែកប្រឆាំ​ងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធា​តុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖
១-ឈ្មោះកែវ សម្ភស្ស ភេទប្រុស អាយុ៣០ឆ្នាំ មាន​ទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ​ ប៊ូ រ៉ា ភេទប្រុស២៩ឆ្នាំរស់នៅភូមិ អូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះ​ ខុ សុខន ភេទប្រុសអាយុ៣៧ឆ្នាំរស់​នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅពណ៌សស្រអាប់ច្រកក្នុងថង់ប្លាស្ទិកចំនួន​០២ថង់សង្ស័យមានសារធាតុញៀន
-ថ្នាំគ្រាប់រាងត្រីកោណពណ៌បៃតងខ្ចីចំនួន​១២​គ្រាប់សង្ស័យមានសារធាតុញៀន
-ទូរសព្ទ័ដៃចំនួន០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
-រថយន្ត០១គ្រឿងម៉ាកតូយូតា ព្រុសពណ៌សសេ​រី​ឆ្នាំ២០១០ពាក់ស្លាកលេខ2BJ4373មានលេខតួ​JTDN33DU5A0098422
-ស្លឹកកញ្ឆាក្រៀមមួយចំនួន
-ឧបករណ៍បំពងសំលេងនិងភ្លើងវិលមួយចំនួន
-ដាវសាំមូរៃចំនួន០១ករណីនេះ ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលស្រុក​កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

ដោយ ÷ គង់ សឿន (រូបភាពនគរបាលស្រុកកំរៀង)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.