ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ គឺ​ការ​បើកសម្ពោធ​ឲ្យ​ដំណើរកា​រនូវ បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​ដ៏​ទំនើប និង​ពុំ​ធ្លាប់​មាន​ពីមុនមក ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​។​

​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​នេះ មាន​ការគាំទ្រ​ពី​លោក​ទន្ត​បណ្ឌិត ទិត ហុង​យឺ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំងអស់ នៃ​មន្ទីរពេទ្យ​ទន្តសាស្ត្រ រំ​ចង់ ក្នុង​ការជួយ​ឧបត្ថម្ភ និង​ជួយ​រៀបចំ​ឲ្យមាន​បន្ទប់​ព្យាបាល​មាត់​ធ្មេញ បំពាក់​ឧបករណ៍ សម្ភារ​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​ដ៏​ទំនើប ព្រមទាំង​បាន​ដាក់​កម្មវិធី ចុះមក​ជួយ​ពិនិត្យ អប់រំ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ដល់​កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាប្រចាំ​រៀង​រាល់​សប្តាហ៍​។​

​ក្នុង​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបង្ហាញ​ការចាប់អារម្មណ៍​ខ្ពស់ ចំពោះ​ការថែទាំ ការការពារ និង​ការព្យាបាល​ជំងឺ​មាត់​ធ្មេញ ជាពិសេស​ចំពោះ មន្ត្រីក្រោមឱវាទ​គ្រប់រូប ដោយ​លោក​តែង​លើក​យក​បញ្ហា​សុខភាព មក​ដាស់តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ តាមដាន និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ ត្រូវ​ដុស​សម្អាត​ធ្មេញ​រៀងរាល់ ក្រោយពេល​ញុំ​ា​អាហារ​រួច និង​កុំ​ញុំ​ា​អាហារ ភេសជ្ជ​ផ្អែម​ញឹកញាប់​ពេក​។​

​លោក​ទន្ត​បណ្ឌិត ទិត ហុង​យឺ បាន​បញ្ជាក់​ដែរ​ថា មនុស្ស​ភាគច្រើន​គិតថា ការ​ឈឺធ្មេញ ឈាម​តាម​អញ្ចាញ​ធ្មេញ ធុំក្លិន​មាត់ គឺជា​រឿង​ធម្មតា មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ តែ​តាមពិត​រោគ​ពុក​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ ជា​ជំងឺ​រីក​រាលដាល​ទៅ ជាលិកា​ជុំវិញ​ធ្មេញ បង្ក​ឲ្យមាន​ខ្ទុះ​ក្លិន​មាត់​អាក្រក់ រួច​ដំបៅ រីក​រាលដាល​ដល់​កោសិកា​ផ្សេងទៀត ដូចជា​សាច់ដុំ រន្ធ​ឆ្អឹង​លលា​ដ៏​ក្បាល Sinus ថែម​ទាំង​ចូល​ក្នុង ប្រព័ន្ធ​ឈាម និង​បេះដូង រួច​ឆ្លង​ចូលទៅ​ក្នុង​ប្រព័ន្ធ សរសៃប្រសាទ ហើយ​អាច​បង្ក​ឲ្យស្លាប់​បាត់បង់​ជីវិត​បាន បើ​មិន​មាន​ពេទ្យ​ជំនាញ​ជួយសង្គ្រោះ​ទាន់​ពេលវេលា​។​

​លើសពីនេះទៅទៀត ការថែទាំ​ព្យាបាល​ធ្មេញ​នៅ​ដំណាក់កាល​ដំបូង កុំឲ្យ​បាត់បង់​ធ្មេញ អាច​បញ្ឈប់​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ នៅ​ពេល​ខាង​មុខ​បាន ដូច​ជា​ជំងឺ​ក្រពះ ថ្លើម បេះដូង តំរង​នោម សរសៃប្រសាទ ទឹកនោម​ផ្អែម​ជាដើម ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជា​ជំងឺ ដែល​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​ដើម្បី​ព្យាបាល ដូច្នេះ​ការថែទាំ សុខភាព​មាត់​ធ្មេញ​ឲ្យបាន​ល្អ គឺជា​ការចាំបាច់​ខ្លាំងណាស់​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.