ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញតាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ==> អភិបាលខេត្តបាត់ដំបង ជួបសាកសួរសុខទុក្ខភរិយា កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន នៅសួនសិល្ប:មាត់ស្ទឹងសង្កែ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ និងលើកទឹកចិត្តកម្លាំងក្រោមឱវាទ ដែលកំពុងមមាញឹកបំពេញបេសកកម្មការពារ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ==> កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន!

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបព្រាបសន្តិភាពដើម្បីឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋសរសេរសារជូនពរវីរកងទ័ព និងវីរនគរបាល

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបព្រាបសន្តិភាពដើម្បីឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋសរសេរសារជូនពរវីរកងទ័ព និងវីរនគរបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង៖នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ដែលត្រូវនឹងថ្ងៃទី១នៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបព្រាបសន្តិភាពដាក់តាំងបង្ហាញនៅមុខអគារសាលាខេត្តចាស់ ដើម្បីឱ្យមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋបានសរសេរសារជូនពរនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងបង្កើតបាននូវព្រាបសន្តិភាពដ៏មានតម្លៃយ៉ាងជ្រាលជ្រៅ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតទាំងអស់ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺចង់បានស​ន្តិភាព មិនចង់បានសង្រ្គាមនោះទេ ដូច្នេះទើបបង្កើតឱ្យមានព្រាបសន្តិភាពនាពេលនេះ។

ឯកឧត្តម គូសបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបងសម្រេចសាងសង់រូបព្រាបសន្តិភាពនេះឡើងសំដៅឱ្យមន្រ្តីរាជការ ប្រជាពលរដ្ឋបានសរសេរសារបិតនៅលើដងខ្លួន នៅលើស្លាបព្រាបនេះ ដើម្បីនាំយកសារទាំងអស់ទៅដល់បងប្អូនវីរកងទ័ព វីរនគរបាលដែលឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហានថាយើងទាំងអស់គ្នាត្រូវការសន្តិភាព ហើយដើម្បីបានសន្តិភាពលុះត្រាតែវីរកងទ័ព និងវីរនគរបាលខិតខំការពារ ដូច្នេះសារនេះជាសារជូនពរ និងថ្លែងអំណរគុណដល់បងប្អូនវីរកងទ័ព និងវីរនគរបាល។

ឯកឧត្តម ឱ្យដឹងបន្តថា ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តនឹងរៀបចំពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃសំដៅរំលឹកដល់គុណរបស់វីរកងទ័ព និងវីរនគរបាលដែលបានពលីដើម្បីការពារបូរណភាពទឹកដី។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់មន្រ្តីរាជការនិងប្រជាពលរដ្ឋសូមចូលរួមសរសេរជូនពរតាមរយៈព្រាបនាំសារនេះទៅដល់វីរកងទ័ព និងវីរនគរបាលអំពីអ្វីដែលបងប្អូនចង់បញ្ចេញ និងសូមឱ្យមនសិការជាតិនិយម និងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋទាំងអស់រក្សាឱ្យបានស្ថិរស្ថេរគង់វង្សយូរអង្វែង ខណៈស្មារតីជាតិនិយមធ្វើឱ្យខ្មែរខ្លាំង និងសេដ្ឋកិច្ចរីកចម្រើន។

ឯកឧត្តម សុខ លូ បានថ្លែងជូនពរដល់បងប្អូនវីរយុទ្ធជន វីរកងទ័ព និងវីរនគរបាលទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី សូមមានសុខភាពល្អ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ ព្រមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងយុវជន បានចូលរួមសរសេរសារជូនពរ លើកទឹកចិត្ត និងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះវីរកងទ័ព និងវីរនគរបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.