ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តរតនគិរី ដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ==> អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ==> ឯកឧត្តម អ៊ី ឈាន ​អញ្ជើញចុះជួប​សំណេះ​សំណាល និ​ងសួរសុ​ខទុក្ខវីរក​ងទ័ពជួរមុខ ក្នុងឱកា​ស​បុណ្យចូលឆ្នាំ​ថ្មីប្រពៃ​ណីជាតិខ្មែរ ==> ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ ==> ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន រាប់បាត្រព្រះសង្ឃ ៧៩អង្គ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព ដែលពលីជីវិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ==> កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សៀមរាប​សង្ក្រាន! ==> ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ ==> អភិបាលខេត្តបាត់ដំបង ដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ ជាមួយភ្ញៀវទេសចរ ដើម្បីបង្កភាពសប្បាយរីករាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ==> ថ្ងៃចូលឆ្នាំថ្ងៃទី២ ប្រជាពលរដ្ឋ យុវជនមកលេងយ៉ាងច្រើនកុះករនៅខេត្តកំពង់ធំ ==> ខ្ញុំបាទ រ៉ុណ សារ៉េត ចាងហ្វាង អង្គភាព គេហទំព័រ អភិវឌ្ឍន៍ កម្ពុជា​ និងគ្រួសារ ព្រមទាំង​សមាជិក សមាជិកាក្នុងអង្គភាពសូមផ្ញើសារលិខិត្តគោរពជូនពរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន​ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។​

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលវិលត្រឡប់ទៅបំពេញការងារវិញ ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយអ្នកបើកបររថយន្តក្រុង និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-កម្មការិនី ដែលត្រៀមខ្លួនធ្វើដំណើរវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ នៅស្រុកកំណើតប្រកបដោយភាពសប្បាយរីករាយ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកបានមានប្រសាសន៍ផ្តាំផ្ញើ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរដោយក្ដីរីករាយ និងមានការប្រុងប្រយ័ត្នខ្ពស់។ ជាពិសេសចំពោះបងប្អូនអ្នកបើកបរ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពអ្នកដំណើរដែលជាសាច់ញាតិឯង។

លោក ខូយ រីដា ក៏សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យទទួលបានជោគជ័យក្នុងភារកិច្ចការងារ និងធ្វើដំណើរតាមផ្លូវ សូមជួបតែសេចក្ដីសុខ សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

គួរជម្រាបជូនថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ (សរុប០៦ថ្ងៃ) រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការប្រើប្រាស់រថយន្តក្រុង សរុបចំនួន២៤គ្រឿង (រថយន្តក្រុងពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង និងរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន៤គ្រឿង) សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី មកលេងស្រុកកំណើត និងវិលត្រឡប់ទៅបំពេញកិច្ចការងារវិញ ដោយមិនមានការបង់ប្រាក់ឡើយ។

សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការជួយសម្រាលបន្ទុកជីវភាព និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លានេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.