ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ ធ្វើបុណ្យ​ទក្ខិណានុប្បទាន​គម្រប់ ៥​ឆ្នាំ ឧទ្ទិស​មហាកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី​

​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ ធ្វើបុណ្យ​ទក្ខិណានុប្បទាន​គម្រប់ ៥​ឆ្នាំ ឧទ្ទិស​មហាកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​សាច់ញាតិ និង​កូនចៅ បាន​រៀបចំ​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​ខួប​គម្រប់ ៥​ឆ្នាំ ឧទ្ទិស​មហាកុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី និង​ឧទ្ទិស​មហាកុសល​ជូន​វិញ្ញាណក្ខន្ធ​ព្រឹទ្ធាចារ្យ​មហា​ឧបាសក​លីន គ្រី នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​ធ្វើ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេន​ប្រាង្គ​ដែល​ជា​ទីដ្ឋា​ន​បញ្ចុះសព​អ្នកឧកញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា និង​ព្រឹទ្ធាចារ្យ​មហា​ឧបាសក​លីន​គ្រី ជា​មាតាបិតា បង្កើត​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និង​ជា​មាតា​បិតាក្មេក​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ស្ថិតនៅក្នុង​ភូមិ​ទី​២ ឃុំ​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ដោយ​ពិធី​បុណ្យ​បាន​ប្រព្រឹត្ដទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​រាត្រី​ថ្ងៃ​សៅរ៍ ៧​កើត ខែ​ពិសាខ​ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​តេជោ​ហ៊ុនសែន បាន​អា​រធនា​យាង​និមន្ត សម្តេច ព្រះ​មហាសុមេធាធិបតី កិត្តិ​បណ្ឌិត អំ លឹម ហេង សម្តេច ព្រះសង្ឃ​នាយក នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា និង​សម្តេច ព្រះពុទ្ធ​ជ័យ​មុនី បណ្ឌិត ឃឹម សន សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រោះ​ព្រហ្ម​ពុទ្ធ​ជ័យ​មង្គល​ដល់​ប្រទីបជ្វាលា មុន​នឹង​ដង្ហែ​យក​ទៅ​បណ្តែត នៅក្នុង​គង្គា​ស្រះ​ខាង​មុខ​ប្រាង្គ ដែល​ជា​ទីដ្ឋា​ន​បញ្ចុះសព​អ្នកឧកញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា និង​ព្រឹទ្ធាចារ្យ​មហា​ឧបាសក​លីន​គ្រី ជា​មាតាបិតា បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ជា​មាតា​បិតាក្មេក​របស់ សម្តេច​តេជោ​ហ៊ុនសែន​។​

​ការណ្តែ​ត​ប្រ​ទីបជ្វាលា​ក្នុង​គង្គា​ស្រះ​នេះ គឺជា​ការ​គោ​ពដឹង​គុណ​ដ៍​ធំ​ធេង​ចំពោះ​មាតាបិតា ដែល​លោក​បាន​ផ្តល់កំណើត និង​ចិញ្ចឹម​បីបាច់​ថែទាំ​កូនៗ​ប្រកប​ដោយ​គុណធម៌​ព្រហ្ម​វិហារធម៌ តាំង​ពី​តូច​រហូត​ធំ​ពេញវ័យ ដោយ​ទទួលបាន​ឱកាស​ក្លាយជា​អ្នកដឹកនាំ​ឆ្នើម ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស គោរព​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ខ្ពស់បំផុត​។ ការ​បណ្តែត​ប្រទីជ្វាលា នៅក្នុង​ពេល​នេះ ក៏​ជាកា​បង្ហាញ​អំពី ការបន្ត​ថែរក្សា វប្បធម៌ អរិយធម៌​របស់​ប្រជាជាតិ​ខ្មែរ​យើង តាំង​ពីបុណ​រាណ​កាលមក ពី​សំណាក់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បើទោះបីជា​ការ​ប្រារព្ធ​ពិធីបុណ្យ​នា​ពេល​នេះ មាន​លក្ខណ​ឯកជន​ក្នុង​រង្វង់​គ្រួសារ​ក៏ពិតមែន តែ​វា​បាន​បង្កប់​នូវ​អត្ត​ន័យ ដ៍​ធំ​ធេង​ផ្សារភ្ជាប់ រវាង​ការគោរព​ដឹងគុណ​ចំពោះ​មាតាបិតា ជាមួយនឹង​ទំនៀម​ទំលាប់ ប្រពៃណី​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ជាតិ ដែល​ប្រជាជាតិ​កម្ពុជា​យើង​តែងតែ​នាំ​គ្នា​គោរព​ប្រតប​ត្តិ​តាំងពីដើម​រៀងមក​ផងដែរ​។​

​កម្មវិធី​បុណ្យ​ទក្ខិណានុប្បទាន​ខួប​គម្រប់​៥​ឆ្នាំ ឧទ្ទិស​មហាកុសល​ជូន​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី និង ឧទ្ទិស​មហាកុសល ជូន​វិញ្ញាណក្ខន្ធ មហា​ឧបាសក លីន​គ្រី បាន​ឈាន​ចូលដល់​ព្រឹក​ថ្ងៃ​អាទិត្យ ៨​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ ឧសភា ឆ្នាំ​២០២៥ ដែល​ក្នុង​ព្រឹក​នេះ បាន​អា​រធនា យាង​និមន្ត សម្ដេច ព្រះ​មហាសុមេធាធិបតី​កិត្តិ​បណ្ឌិត អំ លឹម ហេង សម្ដេច​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្ដេច​ព្រះពុទ្ធ​ជ័យ​មុន្នី​បណ្ឌិត ឃឹម​សន សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មន្ត្រី​សង្ឃ ៧​អង្គ​ទៀត សរុប​៩​ព្រះអង្គ សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​សមាទានសីល​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​រំឭក​នឹក​គុណ ព្រះ​រតនត្រៃ និង​ព្រះសម្មាសម្ពុទ្ធ ព្រះ​ម​រម​គ្រូ​នៃ​យើង ដែល​ព្រះអង្គ​ត្រាស់ដឹង​នូវ​អនុត្តរៈសម្មាសម្ពោធិ​ញាណ និង​ព្រះធម៌​វិន័យ​ដ៏​វិសេសវិសាល​បន្សល់​ទុក​ឱ្យ​ពុទ្ធបរិស័ទ គ្រប់​ជំនាន់​គោរព​ប្រតិបត្តិ រហូតដល់​ពេល​បច្ចុប្បន្ន​។​

​ពុទ្ធឱវាទ​និង​ព្រះធម៌​វិន័យ​របស់​ព្រះអង្គ​គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស​លោក​គ្រប់រូប ឱ្យ​ប្រកាន់ខ្ជាប់​នូវ​អំពើ​ល្អ​អំពើ​ជា​កុសល លះបង់​អំពើ​បាប អំពើ​ជា​អកុសល សាង​នូវ​កុសល​ទាន តម្កល់​ទុក​សម្រាប់ អនាគតជាតិ​។ ពិសេស​នោះ ពុទ្ធបរិស័ទ​គ្រប់​រូប ត្រូវ​គោរព​ប្រតិបត្តិ និង​ដឹងគុណ​ចំពោះ​បុព្វការី​ជន មាន​មាតាបិតា​ទាំង​រូប​លោក នៅ​មាន​អាយុសង្ខា​ក្ដី ឬ​មរណៈកាល​ទៅ​ហើយ​ក្ដី ដូចដែល​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អ្នកឧកញ៉ា​មង្គល សោភ័ណ្ឌ ជា​បុត្រាបុត្រី និង​ចៅៗ ព្រមទាំង​ក្រុមគ្រួសារ បាន​នឹង​កំពុង​ប្រណិបត្តិ​ក្នុងពេលនេះ គឺ​បាន​បង្ហាញ​នូវ​ក្តី​ស្រឡាញ់កត្ត​ញូក​ត្ត​វេទិតា​ធម៌​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្រាប់​ជា​ការ​តបស្នង​សងគុណ​ចំពោះ​បុព្វការី​ជន គឺ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន​ស៊ា​ង​លី និង​ព្រឹទ្ធាចារ្យ​មហា​ឧបាសក លីន គ្រី ដែល​បាន​ធ្វើ​មរណកាល​ទៅកាន់​បរលោក​ខាងមុខ​យ៉ាង​ពិតប្រាកដ​។​

​ក្នុង​ពិធី​នោះ​ក៏​អញ្ជើញ​ពី សម្តេច​វិបុល​សេនា​ភក្តី សាយឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ពុទ្ធបរិស័ទ​ជាច្រើនរូប​ទៀត​។​

​ជា​បន្ទាប់​ក៏​មាន​ការធ្វើ​បទ​នមស្ការ សមាទានសីល​ចប់សព្វគ្រប់ សម្តេច​តេជោ ហ៊ុន សែន សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជា​បុត្រាបុត្រី បង្កើត និង​ប្រសារ ចៅ ចៅទួត របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី និង​មហា​ឧបាសក លីន​គ្រី រួម​ទាំង​ពុទ្ធបរិស័ទ​ទាំងអស់ បាន​អញ្ជើញ​រាប់​បាត ថ្វាយ​និង​ប្រគេន ដើម្បី​សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះសង្ឃ នាយករង​ទី​៣ និង​ព្រះថេ​រានុ​ថេរៈទាំង​៩​ព្រះអង្គ ស្វាធ្យាយ​នូវ​ព្រះ​សត្ត​ប្បករ​ណា​ភ​ធម្ម និង​ភត្តានុមោទនា ព​ហូ​ទេ​វា​ឆ្លង​បញ្ចាប់ កម្មវិធី​បុណ្យ​។​

​មហាកុសល​ផល​បុណ្យ​ដែល​កើតមាន​ក្នុងថ្ងៃនេះ សម្តេច​ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ព្រះសង្ឃ នាយករង​ទី​៣ និង​ព្រះថេ​រានុ​ថេរៈទាំង​៩​ព្រះអង្គ បាន​សូត្រធម៌​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ ឧបាសក ជាង ប៊ុន និង​ឧបាសិកា ណា​យ ហួយ (​ត្រូវ​ជា​មាតាបិតា បង្កើត​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី​), មហា​ឧបាសក លីន គ្រី និង​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ វិវ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ត្រូវ​ជា​មាតាបិតា​បង្កើត សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង​លោកយាយ​មហា​ឧបាសិកា ឌី ប៉ុក ដែល​ជា​បិតា មាតា​បង្កើត​របស់​សម្តេច​តេជោ ហ៊ុន​សែន​, លោកជំទាវ​មហា​សទ្ធា​ភិរ័ក្ខ​ធម្ម​សិរិរត​ន៍ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រី​បង្កើត​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង ហ៊ុន កំសត់ កូនប្រុស​ច្បង សម្ដេច​តេជោ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំងឧ​ទិ្ទស​មហាកុសល ជូន​ដួង​វិញ្ញាណក្ខ័ន្ធ ជីដូន ជីតា ញាតិ​ការ​សាច់​សារ​លោហិត​ក្នុង​សង្សារវដ្ត​ទាំងអស់ អញ្ជើញ​មក​ទទួលយក​មនុញ្ញផល ដែល​បាន​ឧទ្ទិស​ជូន​ក្នុង​ពេល​នេះ និង​បាន​សោយសុខ​ក្នុងឋាន​ដ៏​ខ្ពង់ខ្ពស់ និង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​តាមរយៈ អំណាច​នៃ​ផល្លានិសង្ឃ កើតចេញ​ពី​ពិធី​បុណ្យ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​នេះ សម្តេចព្រះ​សង្ឃនាយក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ និង​ព្រះថេ​រានុ​ថេរៈ​គ្រប់​ព្រះអង្គ សូម​លើក​ថ្វាយ​ចំពោះ​គុណបុណ្យ​ព្រះ​រតនត្រៃ និង​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក និង​ទេវតា ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​បីបាច់រក្សា និង​ប្រោស​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរី​មង្គល​គ្រប់ប្រការ ជូន​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូម​មាន​សុខភាព​ល្អ ជន្មាយុ​យឺនយូរ ដើម្បី​ស្ថិតនៅ​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​កូនចៅ នាពេល​បច្ចុប្បន្ន និង​ជំនាន់​ក្រោយៗ​ទៀត ជាពិសេស ដើម្បី​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ស្ថិតនៅ​ជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការថែរក្សា ការពារ​សុខសន្តិភាព​ជា​យូរអង្វែង​ត​រៀង​ទៅ​។​

​សូមជម្រាបថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី បាន​ទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២៖១២​នាទី​ទៀបភ្លឺ ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​។​

​មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ពុទ្ធសាសនិក​មួយ​រូប ពោរពេញ​ដោយ​សេចក្ដី​បរិសុទ្ធ​ក្នុង​ព្រះ​ធម្ម ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យ និង​កម្លាំងកាយ​ចិត្ត ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត ក្នុង​ការងារ​មនុស្សធម៌ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​។​

​មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ក៏​ជា​ការបាត់បង់​នូវ​មាតា មាតា​ក្មេក ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​ជា​ទីស្រឡាញ់​ស្មើ​ជីវិត ដែល​បាន​បីបាច់​ថ្នាក់ថ្នម​ថែរក្សា និង​ផ្គត់ផ្គង់ គ្រប់បែបយ៉ាង​ដល់​ក្រុមគ្រួសារ ព្រមទាំង​អប់រំ ណែនាំ ផ្តល់​ដំបូន្មាន​ល្អៗ ធ្វើឱ្យ​កូនចៅ បាន​ក្លាយ​ជា​ពលរដ្ឋ​ល្អ បញ្ញវន្ត និង​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដែល​ជា​មនុញ្ញផល មិន​អាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី បានប្រសូត​នៅ​ថ្ងៃ​ចន្ទ ១២​កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ព​.​ស ២៤៦៨ ត្រូវ​នឹង​ថ្ងៃទី​0៤ ខែ​ឧសភា ឆ្នាំ​១៩២៥ នៅក្នុង​គ្រួសារ កសិករ នៅ​ភូមិ​កោះ​បី​ពៃ ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម (​បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ​)៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.